Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆេះស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅស្រុកទឹកឈូ

មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ​ ឆាប​ឆេះ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​ស្រុក​ទឹកឈូ នា​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០​នេះ វេលាម៉ោងប្រមាណ១០ព្រឹក។ នេះ​បើ​យោង​តាម នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេញផ្សាយ​មុន​បន្តិច ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈពេលអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ បាន​ហោះហើយ​ឡើងទៅលើអាកាស។

កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​តែ​នាំ​គ្នា​ជួយ​ពន្លត់ យ៉ាង​សស្រាក់​ស្រាំ ដើម្បីធ្វើការទប់​ស្កាត់​ការឆេះ​រាលដាលទៅផ្ទះរបស់ប្រជាពលរដ្ឋ។

រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលនេះ អគី្គភ័យត្រូវបានរលត់។ សមត្ថកិច្ចនៅមិនទាន់ដឹងអំពី​ករណីស្លាប់និងរបួស ឬការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9567417