ភ្លៀងធ្លាក់ជាប់គ្នា ប្រមាណជិតមួយសប្តាហ៍ បានបង្កឱ្យមានទឹកជន់លិចផ្លូវ និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តរតនគីរី។
ជាមួយផងដែរ មានតំបន់ជាច្រើននៅក្នុងស្រុកកោះញែក ក៏មានករណីទឹកជន់លិចផ្លូវ និងលូចំនួន៣កន្លែង ក្នុងនោះអូរណងវែង លិចផ្លូវប្រវែង១០ម៉ែត្រ អូរអ៊ីឆុយលិចផ្លូវ ប្រវែង១៥ម៉ែត្រ និងអូរឡាំកុក លិចផ្លូវប្រវែង១០ម៉ែត្រម៉ែត្រ ចំណែកទឹកទន្លេស្រែពកបានហក់ឡើង កម្ពស់ប្រមាណ២ម៉ែត្រ។
បើតាមរបាយការណ៍លោក មេឃុំណងឃីលឹក លោក ផៃ ខាំផុត បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ កក្កដា ២០២០ រហូតដល់ថ្ងៃទី០៥ សីហា ២០២០ មានភ្លៀងធ្លាក់ជាខ្លាំងជាប់គ្នាផ្ទួនៗបណ្ដាលឲ្យមានជំនន់ ទឹកភ្លៀង។
អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ បានឲ្យដឹងនៅថ្ងៃទី០៧ សីហាថា សម្រាប់ស្រុកកោះញែកមានឃុំចំនួនពីរ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែមិនធ្ងន់ធ្ងរអ្វីនោះទេ៕ ដោយ៖ត្នោត