អ្នកកើតឆ្នាំជូត ឆ្លូវ រោង មមែ វក ក្នុងថ្ងៃនេះចំពោះមុខជំនួញ ការងារ ស្នេហា នឹងមានផ្លែផ្កាល្អប្រសើរ
តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយការប្រកបកិច្ចការងារអ្វីជឿនលឿនទៅមុខ និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។
ជំនួញ ៖ មិនថាជួញទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅជាងមុនបន្តិចវិញ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ថ្ងៃនេះលោកអ្នកអាចគិតបញ្ហាប្រាក់កាស និងដើមទុនក្នុងការធ្វើអ្វីមួយដោយមិនជួបការលំបាកទៀតឡើយ។ក្រៅពីនេះបើលោកអ្នកចង់និយាយចរចាពីរឿងអ្វីមួយក៏ជាឱកាសល្អណាស់ដែរព្រោះងាយទាំងចុះសម្រុងជាមួយអ្នកដទៃ ហើយនៅអាចទទូលផលច្រើនទៀតផង។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ស្នេហា ៖ប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារតែងមានភាពរាំងស្ទះបន្តិចចូលយាយីហើយទោះធ្វើអ្វីក៏មិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះដែរ។
ជំនួញ ៖មុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងរឿងរាវច្រើនយាយីបន្តិច។
ស្នេហា ៖ ប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំកុំគប្បីមានការឌឺដងដោយពាក្យសម្តីផ្លែផ្កាដាក់គ្នាបើពុំនោះប្រយ័ត្នកើតជម្លោះវិវាទហើយមិនងាយល្អនឹងគ្នាឡើងវិញ ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីបានធ្លាក់ស្រុតចុះ ដូចនេះធ្វើឱ្យការប្រកបកិច្ចការងារមានការរាំងស្ទះចៅហ្វាយនាយរិះគន់និងកិច្ចការងារបញ្ជូនមិនទាន់ទៀតផង។
ជំនួញ ៖ កុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។សម្រាប់អ្នកប្រកបការងារនៅថ្ងៃនេះដែរងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីទើបប្រពៃបំផុត៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកអាចសម្រុកបានពេញទីពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។
ជំនួញ ៖ បើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះយីអ៊ុនស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហេតុនេះទោះធ្វើអ្វីមួយឃើញថាមានការលំបាកដែរពិសេសធ្វើច្រើនខុសច្រើនទៀតផង។ការបំពេញការងារចំពោះស្ត្រីឱ្យប្រយ័ត្នភាពមោហៈទោសៈនាំកើតជម្លោះវិវាទដោយប្រការណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។
ជំនួញ ៖ មានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
ស្នេហា ៖ កំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះកិច្ចការងារដែលល្អនឹងប្រែប្រួលជាមកអាក្រក់និងទោះធ្វើអ្វីៗក៏កើតភាពប្រទាំងប្រទើសច្រើនផងដែរគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះបុរសនៅថ្ងៃនេះឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាពផងដែរពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។
ជំនួញ ៖ មិនថាជួញផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយតែយ៉ាងណាផលប៉ះទង្គិចជាមួយអ្នកដទៃក៏មានច្រើនផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការជួបចរចា ឬ ដោះស្រាយបញ្ហាតូចធំណាមួយឡើង។
ជំនួញ ៖ មានការទិញចូលលក់ចេញគួរសម ឯផលកម្រៃទៀតសោតក៏អាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ផង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកផលល្អនិងមិនល្អនៅលាយឡំគ្នាប៉ុន្តែយ៉ាងណាក៏មិនមានអ្វីប៉ះទង្គិចគួរកត់សម្គាល់ច្រើននោះដែរ។ សម្រាប់ពេលវេលាល្អរបស់លោកអ្នកនៅថ្ងៃនេះគឺម៉ោង ៧,០០-១០,៥៩ព្រឹក។
ជំនួញ ៖ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងថ្ងៃនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរទីជិតឆ្ងាយគឺមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយការប្រកបការងារជួបបញ្ហាប្រទាំងប្រទើសច្រើន។
ជំនួញ ៖ ទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងអំឡុងពេលនេះ ទាំងស្ត្រីបុរសបញ្ហា ប្រាក់កាសដែលលោកអ្នករកបានដោយញើសឈាមគប្បីចេះសន្សំទុកខ្លះគ្រាន់បានជាសម្ពាយទ្រព្យត្រជាក់ទៅគ្រាក្រោយ។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
ស្នេហា ៖ កំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សខ្លះៗយាយី ដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចជួបផលអាក្រក់ណាមួយពុំខាន។
ជំនួញ ៖ ការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕ ប្រភព៖ Cen