សាច់ដើមដៃក៏ជាសោភ័ណភាពរាងកាយមួយដែលមនុស្សស្រីមិនគួរមើលរំលងនោះទេ។ បើសាច់ដើមដៃមានសភាពយារធ្លាក់ឬខ្លាញ់ច្រើននោះពេលអ្នកស្លៀកពាក់វាលៗពិតជាមិនស្អាតឡើយ។ ខាងក្រោមនេះជាវិធីងាយៗក្នុងការហាត់សម្រកខ្លាញ់ដើមដៃយ៉ាងមានប្រសិទ្ធភាព៖
១. ក្បាច់លើកដុំដែក៖ព្យាយាមសង្កត់ទំងន់ទៅលើដៃនីមួយៗនៅលើបាតដៃ ព្យាយាមរក្សាកែងដៃឲ្យនៅជិតខ្លួនអ្នកជានិច្ចហើយលើដុំដែកចុះឡើងៗ។
២. ក្បាច់អោនងើបៗនៅលើដីឬ(អាវ៉ង់)៖ក្បាច់នេះឧស្សាហ៍មានអ្នកប្រើនិងដឹងច្រើនដូច្នេះវាមិនពិបាកនោះទេគ្រាន់តែព្យាយាមរក្សាលំនឹងឲ្យបានល្អ។
៣. ក្បាច់បោះដៃទៅក្រោយជាមួយដុំដែក៖ចាប់កាន់ដុំដែកឲ្យជាប់រួចបោះផុតដៃទៅក្រោយទៅមកៗ។
៤. ក្បាច់អង្កុយចុះឡើង៖ប្រើដៃសង្កត់នៅលើគែមឬកន្លែងអ្វីមួយដែលអ្នកអាចទប់លំនឹងខ្លួនឯងបានរួចពង្រីកជើងរបស់អ្នកទៅមុខត្រង់ហើយធ្វើចលនាអង្គុយចុះឡើងៗតែកុំឲ្យដល់ដី៕ ប្រែសម្រួល៖ ឡាវែនដឺរ