Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Cristiano Ronaldoស៊ុតចូល២គ្រាប់មែន តែ Juventusនៅតែធ្លាក់ចេញ Champion League វគ្គ១៦ ក្រុមចុងក្រោយ

ការប្រកួត UEFA Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី២ បានត្រឡប់មកវិញហើយ ក្រោយផ្អាកជាច្រើនខែ បណ្តាលមកពីបញ្ហា Covid 19។ ក្នុងនោះ Juventus ត្រូវបើកកីឡាដ្ឋាន Allianz Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមមកពីបារាំង Lyon។

បើកឆាកភ្លាម Memphis Depay បានរកបានមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រ ធ្វើអោយ Lyonនាំមុខមុន១គ្រាប់។ មកដល់ចុងតង់ទី១ CR7 ក៏ទទួលបានបាល់ពិន័យដែរ ហើយក៏ធ្វើបានសម្រេចតាមបានស្មើ ១ទល់នឹង១។ ចូលមកដល់តង់ទី២ CR7 ដាក់បានមួយគ្រាប់ទៀត ធ្វើអោយលទ្ធផលបញ្ចប់ Juventusយកឈ្នះ Lyon ២ ទល់នឹង ១។

ទោះជាយ៉ាងណា Juventus នៅតែធ្លាក់ចេញពី Champion League ដោយសារតែការពីជើងទី១ Juventus ទទួលរងបរាជ័យ ១ទល់នឹង ០។ បើទោះជាគ្រាប់បាល់សរុបស្មើគ្នា ២ទល់នឹង ២ ក៏ពិតមែន តែ Lyon ចំណេញបាល់ក្រៅដី ដោយអាចរកបានមួយគ្រាប់លើទឹក Allianz របស់ Juventus។

ប្រភព៖ Goal.com

from: https://tnaot.com/km/m/detail/article/9567201