ការចាញ់របស់ Real Madrid កាលពីយប់មិញនេះមានន័យថា Manchester City អាចយកឈ្នះពួកគេទាំងក្នុង និងក្រៅដីជាលើកដំបូងក្នុងពានរង្វាន់ Champions League នៃវគ្គចាញ់ធ្លាក់ក្នុងពានរង្វាន់ Champions League ចាប់តាំងពីការចាញ់ទាំងពីរជើងដូចគ្នាទៅលើ Liverpool ក្នុងរដូវកាល ២០០៨-២០០៩។
ក្នុងការប្រកួតកាលពីយប់មិញនេះដែរសម្រាប់ជើងទី២ City បានបន្ដយកឈ្នះ Real Madrid ដោយលទ្ធផល ២-១ ស៊ុតបញ្ចូលទីដោយ Sterling នាទីទី៩, Jesus នាទីទី៦៨ ខណ:មួយគ្រាប់របស់ក្រុមយក្សមកពីអេស្ប៉ាញ រកបានដោយ Benzema នាទីទី២៨។
លទ្ធផលនេះបានធើ្វឲ្យក្រុមដែលដឹកនាំដោយលោក Pep Guardiola យកឈ្នះទាំង២ជើងដោយលទ្ធផលសរុប ៤-២៕
ប្រភព៖ Dailymail