Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ធ្វើការណែនាំពីរោគសញ្ញាគ្រុនឈីក

ខណៈមានការផ្ទុះជំងឺគ្រុនឈីកកើតឡើងនៅតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្រសួង​សុខា​ភិបា​លបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ​ពិសេសកូន​តូចៗរបស់​ពួកគេ។

១. ជំងឺគ្រុនឈីកបង្កឡើងដោយ វីរុសឈីក តាមរយៈមូសខ្លា។ ជំងឺនេះកើតលើមនុស្សគ្រប់វ័យ។ ២. រោគសញ្ញាជំងឺគ្រុនឈីក៖ ជំងឺគ្រុនមានរោគសញ្ញាសំខាន់៣យ៉ាង គឺគ្រុនក្តៅ ៣ ទៅ ៤ ថ្ងៃ ឈឺ សន្លាក់ឆ្អឹងជាច្រើនកន្លែង មានស្នាមកន្ទួល ឬក្រហមលើកស្បែក។

៣. វិធានការការពារជំងឺគ្រុនឈីក៖ បំបាត់ប្រភពដង្កូវទឹកមូសខ្លា ប្រមូលរាល់វត្ថុដក់ទឹកបាន កម្ទេច ឬកប់ចោល បំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ កុំគេងនៅទីងងឹតនៅពេលថ្ងៃ ត្រូវគេងក្នុងមុង កុមារ មនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងៗការពារមូស បើកទា្វរ បង្អួចផ្ទះឱ្យពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូសខ្លា។

ជំងឺនេះមិនបណ្តាលឱ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែមានជំងឺផ្សេងៗរួមផ្សំដូចជា៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9567148