Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សជាង២ពាន់នាក់ កំពុងសង្ស័យកើតមានជំងឺគ្រុនឈីក

ប្រព័ន្ធ​ឃ្លាំមើល​ជំងឺគ្រុនឈាម​ពី​មន្ទីរ​សុខាភិបាល​ បាន​រាយការណ៍ពីការ​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី ដែលកើតលើមនុស្សចំនួន​២០៤៧នាក់ នៅខេត្តចំនួន១៥។

គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ​បានរកឃើញខេត្ត​ចំនួន​១៥ ដែលមាន៖ ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹង​ត្រែង កំពត ពោធិ៍​សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និង​ខេត្ត​ព្រះ​សីហ​នុ មានការសង្ស័យថាមានផ្ទុះករណីគ្រុនឈីក។

នៅ​ក្នុង​ចំនួន​សរុប​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក ​ខាងលើ​មាន ៥៨% (​ស្មើនឹង​១១៨៤​នាក់​) កើត​មាន​លើ​មនុស្ស​ពេញវ័យ ចំនួន ៣០.៣% ជា​កុមារ​អាយុ​លើស​ពី​ប្រាំ​ឆ្នាំ និង​ចំនួន​១១.៧% ជា​កុមារ​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​ចំណោម​មនុស្ស​ធំ អ្នកជំងឺ​ភេទ​ស្រី​មាន ៥៨.២% (​ស្មើនឹង ៦៨៩​នាក់​) និង​អ្នកជំងឺ​ភេទ​ប្រុស​មាន ៤១.៧% (​ស្មើនឹង​ចំនួន ៤៩៤​នាក់​)​។ ចំនួន​អ្នក​ឈឺ​ជាង ៨០% នៃ​ករណី​សង្ស័យ​សរុប គឺ​មក​ពី​ខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និង​ខេត្តតាកែវ​។ អ្នកជំងឺ​ប្រមាណ​ជា ៩០% ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ទាំងអស់ បានជា​សះស្បើយ ហើយ​នៅ​សល់​១០% កំពុង​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9567038