ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានករណីឆ្លងថ្មីចំនួន ៣នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយ ជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុងខេត្តក្រចេះ បាធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។
ចំណែកអ្នកឆ្លងថ្មីចំនួន ៣នាក់ ជាបុរសជនជាតិខ្មែរ មានអាស័យដ្ឋានរស់នៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ក្រោយពីបានត្រឡប់មកពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកកម្ពុជា។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាថយចុះនៅត្រឹម ៣១នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៤៦នាក់ មានស្រ្តីចំនួន ៤៧នាក់ និងបុរស ១៩៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២១៥នាក់ ដែលមានស្រី ៤៦នាក់ និងប្រុស ១៦៥នាក់ ស្មើនឹង៨៧,៤០% នៃចំនួនសរុប៕