Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គិភ័យលេបត្របាក់ឃ្លាំងរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​៖​ រោងចក្រផលិតខ្សែភ្លើងនិងមេនាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០​រោងចក្រខាងលើផលិតខ្សែភ្លើងនិងមេនាងសិលា។

តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា​ មុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ​ បន្ទាប់មកក៏កើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បន្ទាប់មកក្រុមរថយន្តពន្លតអគ្គិភ័យជាច្រើនគ្រឿងបានចុះមកដល់ទីតាំងខាងលើងបាញ់ទឹកដើម្បីទប់ស្កាត់កុំឲ្យរាល់ដាលដល់អគាររោងចក្រផ្សេងទៀត។

ពាក់ព័ន្ធនិងករណីគ្រោះអគ្គិភ័យខាងលើនេះ មិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារះអស់ប៉ុន្មាននោះទេបើគិតត្រឹមម៉ោង៦ព្រឹកនេះ៕ ដោយ​​ ផេង ភាព

from: https://tnaot.com/km/m/detail/article/9566659