Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំពុងឈប់រងចាំស្ទុបស្រាប់តែរថយន្តមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត លុចស៊ីស មួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្ត និងម៉ូតូកំពុងឈប់រងចាំភ្លើងសញ្ញាចរាចរណ៍ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។ហេតុការណ៍បង្កកា រភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១០ និង ១២នាទី យប់ថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២០ក្នុងភូមិក្បាលដំរី២ក្នុងសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនិងឡាន១គ្រឿង ទៀតធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ភ្លើងស្តុបចរាចរណ៍ ជនរងគ្រោះទាំងម្ចាស់ម៉ូតូ២គ្រឿងនិងម្ចាស់រថយន្តក៏ឈប់រងចាំភ្លើងស្ទុប ចរាចរណ៍លោតពណ៌ខៀវភ្លាមនោះស្រាបតែមានរថយន្តលុចស៊ីសមួយគ្រឿងមិនចាំស្លាកលេខ បើកក្នុងល្បឿនលឿន៕

ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្តម៉ាក់រេហ្វរពណ៌ខ្មៅពាក់ស្លាកលេខ ពេញ 2AD-2131 ពីក្រោយពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំចំណែករថយន្ត រ៉េហ្វរក៏ខ្ទៀតទៅប៉ះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមួយគ្រឿង ម៉ាកលេត មួយគ្រឿងទៀតម៉ាកសង់សេ១២៥បណ្ដាលធ្វើឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុដោយពិនិត្យមិនមានប៉ះពាល់ដោយទ្រព្យសម្បត្តិរបស់រដ្ឋ ជនបង្កក៏បើករថយន្តរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលនៅសល់តែជនរងគ្រោះក៏លើកម៉ូតូជិះទៅរៀងៗខ្លួនតំណែងម្ចាស់រថយន្តរ៉េហ្វរបានទំនាក់ទំនងហៅជាងមកជួសជុលរថយន្តដើម្បីបើកចេញពីកន្លែងកើតហេតុ។ដោយ:ផេងភាព

from: https://tnaot.com/km/m/detail/article/9566563