Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Willian ជិតនឹងចូលរួមជាមួយក្រុម Arsenal ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ

ក្លិប Arsenal ត្រៀមចុះហត្ថលេខាជាមួយខ្សែបម្រើ Willian មកពីក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ។

ក្រុមកាំភ្លើងធំ Arsenal បានផ្លាស់ប្តូរជំហរដើម្បីចុះកុងត្រាជាមួយកីឡាករអន្តរជាតិប្រេស៊ីលដែលក្លិប Chelsea នឹងផុតកំណត់កុងត្រានៅចុងខែនេះ ដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំ ហើយក្រុម Arsenal កំពុងឈានទៅរកការផ្តួលគូប្រជែងជាមួយក្រុម Barcelona និងក្រុម Inter Miami ផងដែរ ។

គួរបញ្ជាក់ដែរថា កីឡាករ Willian បានបង្ហាញខ្លួនឱ្យក្រុមតោខៀវ Chelsea ចំនួន ៤៧ប្រកួត ដោយរកគ្រាប់បាល់បាន ៤គ្រាប់ នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ skysports

from: https://tnaot.com/km/m/detail/article/9565028