Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុការណ៍ដ៏រន្ធត់ក្នុងរថយន្តក្រុង

កាលពីថ្ងៃទី 30 ខែកក្កដាឆ្នាំ 2008 លោក Tim McLeanអាយុ២២ឆ្នាំ បានជិះរថយន្តក្រុងមួយដើម្បីត្រឡប់ទៅស្រុកកំណើតរបស់គាត់នៅ Winnipeg ខេត្ត Manitoba បន្ទាប់ពីបានឈប់សម្រាកពីការងារ។ ដោយការធ្វើដំណើរមានរយៈពេលយ៉ាងយូរ គាត់ក៏យកកាសមកស្ដាប់ចម្រៀង ហើយអង្គុយជាប់នឹងបង្អួចកញ្ចក់ឡាន។

រហូតដល់ 6.55 នាទីល្ងាច រថយន្តក្រុងក៏ឈប់នៅចំណតមួយហើយអ្នកដំណើរថ្មីម្នាក់ឈ្មោះ វីន វ៉ីគ័ងលី ជាបុរសមានរាងខ្ពស់អាយុប្រហែលជា 40 ឆ្នាំពាក់វ៉ែនតាខ្មៅក្បាលត្រងោលបានឡើងមកក្នុងរថយន្ត។ ដំបូង លោកលីបានអង្គុយនៅកៅអីខាងមុខក្នុងរថយន្តក្រុងនេះ តែមួយសន្ទុះក្រោយមកគាត់ខ្លាំងមកអង្គុយក្បែរលោក Tim វិញ។

លោក Tim បានដេកលក់ទៅហើយដោយផ្ដេកក្បាលគាត់ទៅនឹងកញ្ចក់រថយន្តក្រុង។ ភ្លាមៗនោះ លោកលីស្រាប់តែគេងកាំបិតដ៏ធំមួយហើយចាក់ក និងដើមទ្រូងលោក Tim យ៉ាងកម្រោល។

អ្នកដំណើរម្នាក់ឈ្មោះ Garnet Caton ដែលអង្គុយនៅខាងមុខបានឮសំឡេងស្រែកដោយក្តីឈឺចាប់។ គាត់បានងាកមកមើលហើយឃើញបុរសដែលកំពុងតែអង្គុយពីក្រោយគាត់នេះងើបឈរឡើងហើយចាក់ទៅលើលោក Tim ដោយកាំបិតដ៏ធំ និងមុតស្រួចចំបំពង់កយ៉ាងញាប់ដៃ។

លោក Tim បានព្យាយាមវាយប្រហារទៅលើបុរសវិញដែរដែលទង្វើនេះទុកឱកាសឱ្យអ្នកដំណើរទាំងឡាយក្នុងរថយន្តក្រុងរត់ចុះចេញពីរថយន្តក្រុងយ៉ាងភ័យរន្ធត់។

អ្នកបើកបររថយន្តក្រុងហើយនិងបុរស 2 នាក់ទៀតដែលនៅក្នុងហេតុការណ៍នោះ បានព្យាយាមមកជួយលោក Tim ដែរ តែត្រូវបានលោកលី ដេញកាប់ឱ្យរត់ចេញដោយកាំបិតដ៏មុតស្រួចក្នុងកាយវិការយ៉ាងព្រៃផ្សៃ។

លោកលីបានកាត់ក្បាលលោក Tim ហើយចាំលើកក្បាលដែលបានកាត់នោះបង្ហាញទៅអ្នកដំណើរដែលពេលនេះកំពុងតែឈរច្រើននៅខាងក្រៅរថយន្តក្រុង។ ទាំងអស់គ្នាគឺកំពុងតែនៅលើផ្លូវដាច់ស្រយាលបែបនេះហើយទើបមិនមានកន្លែងណាដែលអាចរត់គេចពីស្ថានភាពដ៏រន្ធត់នេះឡើយ។ 

អ្នកដំណើរមួយចំនួនដែលបានឃើញក្បាលដាច់នោះខ្លះស្រែកយំ ខ្លះតក់ស្លុត ខ្លះទៀតបែកក្អួត។

បុរសឃាតករនោះបានសម្លឹងមើលមុខអ្នកដំណើរទាំងឡាយហើយក៏បានទម្លាក់ក្បាលដែលគាត់បានកាត់នោះចុះទៅក្រោមយ៉ាងស្ងៀមស្ងាត់។

មួយសន្ទុះក្រោយពីស្ថានភាពជ្រួលច្របល់នៅខាងក្រៅរថយន្តក្រុង ប៉ូលីសមួយក្រុមក៏បានមកដល់ទីតាំងកើតហេតុ។ គេបានឃើញលោកលីកំពុងតែកាត់រាងកាយរបស់លោក Tom ហើយក៏ស៊ីវាដោយក្ដីស្រេកឃ្លាន ក្នុងរថយន្តក្រុងនោះ។

អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺក្រុមប៉ូលីសដែលបានមកដល់ទីតាំងកើតហេតុហើយ មិនបានបញ្ឈប់ទង្វើរបស់លោកលីឡើយ។ ពួកគេបណ្ដោយឱ្យលោកលីបន្តកាត់ផ្ដាច់ទៅលើរាងកាយសាកសពរបស់ជនរងគ្រោះ នៅខណៈដែលអ្នកដំណើរទាំងឡាយកំពុងឈរមើលពីក្រៅដោយក្តីភិតភ័យ។ 

លោកលីបានកាត់សាច់សាកសពជាបំណែកហើយកាត់បំណែករាងកាយមួយចំនួនរួចដាក់ក្នុងហោប៉ៅរបស់គាត់ហើយមួយចំនួនទៀតក៏លើកឡើងដើម្បីឲ្យអ្នកខាងក្រៅបានឃើញ។ 

អ្នកបើកបររថយន្តក្រុងនេះបានចាក់សោទ្វារពីក្រៅហើយក៏បានកាត់ផ្ដាច់ផ្នែកមួយចំនួននៃរថយន្តក្រុងដើម្បីកុំឲ្យលោកលីបើករថយន្តក្រុងគេចចេញបាន។

បែបនេះហើយក្នុងស្ថានភាពពេលនេះប្រៀបដូចជាខ្សែភាពយន្តដ៏រន្ធត់មួយដែលអ្នកកំពុងទស្សនានៅខាងក្រៅរន្ធត់តក់ស្លុត ស្រែកយំ បែកក្អួតរកពណ៌នាមិនចេញ។

អ្នកដំណើរប្រុសប្រុសមួយចំនួនបានខឹងសម្បារដែលប៉ូលិសមិនព្រមបញ្ឈប់ទង្វើរបស់ឃាតករនោះហើយក៏ចង់ចូលទៅវាយឃាតករនោះដោយខ្លួនគេផ្ទាល់ តែក៏ត្រូវប៉ូលីសបញ្ជាឲ្យនៅស្ងៀមសិន។ 

រហូតដល់ម៉ោង 9 ប៉ូលិសបានចាប់ផ្ដើមយកអាវុធមួយចំនួនចេ

ញមក។

លោក លី ជាមនុស្សដែលគ្រោះថ្នាក់ប៉ុន្តែគាត់មានតែកាំបិតមួយហើយប៉ូលីសមានកាំភ្លើង និងមានគ្នាច្រើន។

តែក្រុមប៉ូលិសនៅតែឈរស្ងៀមមិនធ្វើអ្វីសោះខណៈដែលលោកលីកំពុងតែស៊ីផ្នែកនៃរាងកាយសាកសពគ្រប់សាច់ពាសពេញរថយន្តក្រុង។

រហូតដល់ម៉ោង 1:30នាទី ឃាតករបានធុញទ្រាន់នៅក្នុងរថយន្តក្រុងហើយក៏ព្យាយាមវាយកញ្ចក់រថយន្តក្រុងបំបែកដើម្បីរត់គេចខ្លួន។ 

ប៉ូលិសបានបាញ់កាំភ្លើងឆក់ទៅលើគាត់ពីរដង ហើយក៏បានដាក់ខ្នោះគាត់រួចចាប់ដាក់ក្នុងរថយន្តប៉ូលីសហើយក៏បើកទៅប៉ុស្តិ៍នគរបាល។

មកទល់ពេលនេះមូលហេតុដែលប៉ូលីសមិនព្រមបញ្ឈប់សកម្មភាពរបស់បុរសនោះហើយមិនបានចូលទៅបាញ់បុរសនោះក្នុងរថយន្តក្រុងនៅតែមិនមាននរណាដឹង។ 

ទិដ្ឋភាពក្នុងរថយន្តក្រុងប្រៀបដូចជាទីសត្តឃាត ឈាមហូរជោកជាំយ៉ាងគួរឱ្យញញើត។ គេប្រមូលបំណែកសាកសពដាក់ក្នុងកញ្ចក់ប្លាស្ទិក។ ត្រចៀករបស់លោកថមច្រមុះហើយនិងអណ្ដាតត្រូវបានគេរកឃើញនៅក្នុងហោប៉ៅរបស់លោកលី។ 

ភ្នែកនិងគ្រឿងក្នុងបេះដូងរបស់គាត់មិនត្រូវបានគេរកឃើញទេហើយគេជឿជាក់ថាលោកលីបានស៊ីវាទៅហើយ។

លោកស្រី ខារ៉ូល ដេ ដេឡី ជាម្ដាយរបស់លោកធីម ដែលកំពុងតែរង់ចាំការវិលត្រឡប់របស់កូនប្រុសយ៉ាងអន្ទះសារ បែរជាត្រូវទទួលដំណឹងថាកូនប្រុសរបស់គាត់ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរថយន្តក្រុង។

គាត់ខឹងសម្បាយ៉ាងខ្លាំងដែលគេបណ្ដោយឱ្យឃាតករសម្លាប់ និងកាត់សាកសពរបស់កូនប្រុសគាត់ដល់ទៅជិត 5 ម៉ោងដោយមិនបញ្ឈប់ទង្វើនេះសោះ។ 

លោកលីដែលជាឃាតករដ៏ព្រៃផ្សៃនោះត្រូវបានគេរកឃើញថាជាមនុស្សមានបញ្ហាផ្លូវចិត្តនិងសតិអារម្មណ៍ហើយមិនត្រូវបានដាក់ទោសអ្វីទាំងអស់។

រឿងដែលយុត្តិធម៌នៃត្រូវបានគេបន្តប្ដឹងផ្ដល់ជាហូរហែប៉ុន្តែឃាតករបច្ចុប្បន្ននេះនៅមានសេរីភាពយ៉ាងពេញលេញ។

នេះគឺជាហេតុការណ៍ពិតដ៏ព្រឺព្រួចទាក់ទងទៅនឹងការជិះរថយន្តក្រុងនៅពេលយប់។

ប្រសិនបើអ្នកត្រូវធ្វើដំណើរពេលយប់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រះយើងមិនអាចសម្គាល់ថានរណាម្នាក់មានជំងឺផ្លូវចិត្ត សតិអារម្មណ៍នោះទេ។

from: https://tnaot.com/km/m/detail/article/9565021