Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Apple បដិសេធន៍ពាក់ព័ន្ធរឿង Siri រំលោភសិទ្ធិកម្មសិទ្ធិបញ្ញា

ក្រោយសវនាការស៊ើបអង្កេតរឿងប្រឆាំងនឹងកម្មសិទ្ធិបញ្ញាផ្ដាច់មុខ ក្រុមហ៊ុន Apple ត្រូវប្រឈមពាក់ព័ន្ធនឹងការផ្ដឹងតវ៉ាគ្នាសងប្រាក់រាប់សិបកោដិដុល្លារ ដែលត្រូវរុញ Apple ទៅកាន់កំពូលរលកទឹកដ៏ខ្ពស់មួយ ។

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ Small i Robot បានប្រកាសជាផ្លូវការអំពីការដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលនៅក្រុងសៀងហៃ ដោយសំណូមពរឲ្យក្រុមហ៊ុន Apple បោះបង់ចោលកម្មសិទ្ធិបញ្ញារបស់ Siri ដែលរំលោភសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងសងជាទឹកប្រាក់ចំនួន ១០ ពាន់លាន CNY ។

ប៉ុន្ដែកាលពីម្សិលមិញខាង Apple ពុំបានឆ្លើយតបចំពោះរឿងរំលោភសិទ្ធិ។

តាមការបកស្រាយរបស់ ក្រុមហ៊ុន Shanghai Zhizhen Intelligent Network Technology Co., Ltd. និយាយថា Small i Robot ដែលមានកម្មសិទ្ធិបញ្ញាលេខ ZL200410053749.9 (ប្រព័ន្ធ Robot ជជែកគ្នាម្យ៉ាង) ជាកម្មសិទ្ធិបញ្ញារបស់ខ្លួន ហើយការស្នើសុំនោះបានធ្វើឡើងនៅឆ្នាំ២០០៤ ហើយត្រូវបានឆ្លងកាត់អនុម័តឲ្យទទួលបានកម្មសិទ្ធិបញ្ញានៅឆ្នាំ២០០៩ ដែល Robot នេះមានកម្មសិទ្ធិបញ្ញាឯករាជ្យទាំងស្រុង អាចធ្វើការជជែកគ្នាជាមួយមនុស្សបានយ៉ាងធម្មតា អាចស្ដាប់នឹងភាសាមនុស្សហើយសម្រេចការងារបាន។

ឆ្នាំ២០១១ Apple បានសម្រេចបញ្ចេញ Siri ជាលើកដំបូងនៅលើ IPhone 4S ដែលជាជំនួយការឆ្លាតវ័យមួយ បន្ទាប់មកក៏បានដំឡើង Siri លើ iPad,iTouch,Macbook ជាបន្ដបន្ទាប់។

ដោយសារកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យារបស់ Siri បានធ្លាក់ក្នុងបរិវេននៃច្បាប់ការពារកម្មសិទ្ធិបញ្ញាខាងលើ ចឹងបានគេមានចេតនាស្នើសុំឲ្យក្រុមហ៊ុន Apple បញ្ឈប់កម្មសិទ្ធិបញ្ញានេះ។

នេះមិនមែនជាលើកដំបូងដែល Small i Robot បានផ្ដឹងទៅកាន់ Apple ។ 

ឆ្នាំ២០១២ Small i Robot ដាក់ពាក្យបណ្ដឹងផ្ដឹងទៅកាន់សាលាឧទ្ធរណ៍ទីមួយនៅក្រុងសៀងហៃ ពាក់ព័ន្ធជាមួយរឿងកម្មសិទ្ធិបញ្ញាបង្កើតបច្ចេកវិទ្យាជាមួយ Apple ។

ក្រោយមកភាគីទាំងសងខាងបានធ្លាក់ចូលសង្រ្គាមដើម្បីកម្មសិទ្ធិបញ្ញា ដោយភាគីម្ខាងលើកឡើងអំពីបញ្ហារំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ហើយម្ខាងទៀតថាពុំមានពាក់ព័ន្ធ។

រហូតដល់សព្វថ្ងៃ តុលាការកំពូលបានសម្រេចកាត់ក្ដីកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាព ហើយ Small i Robot នឹងបន្ដបណ្ដឹងក្រុមហ៊ុន Apple រឿងកម្មសិទ្ធិបញ្ញា។

កាលពីម្សិលមិញ ក្រុមហ៊ុន Apple បានឆ្លើយតបថា ពុំមានរំលោភសិទ្ធិកម្មសិទ្ធិបញ្ញារបស់ Small i Robot ហើយ Apple “រីករាយបញ្ជាក់នៅតុលាការក្នុងរឿងក្ដីមួយនេះ”។

តាមច្បាប់ស្ដីពីការការពារកម្មសិទ្ធិបញ្ញាបានបញ្ជាក់ថា បើរឿងក្ដីនេះកាត់ក្ដីថា រំលោភសិទ្ធិកម្មសិទ្ធិបញ្ញា នឹងត្រូវសងសំណងជាទឹកប្រាក់ និងបញ្ឈប់ការរំលោភសិទ្ធិ ហើយប្រសិន Siri ត្រូវបានកាត់ក្ដីពាក់ព័ន្ធការរំលោភសិទ្ធិ នោះខ្សែផលិតទាំងមួយនឹងប្រឈមមុខនឹងការហាមឃាត់លក់ និងសងសំណងជាទឹកប្រាក់ដ៏ច្រើនទៀតផង ។

from: https://tnaot.com/km/m/detail/article/9564957