
ក្រោយពីបានបាត់មុខពីវិស័យសិល្បអស់មួយរយៈពេលកន្លងមក អតីតប្រធានក្រុមតារាចម្រៀង SISTAR គឺកញ្ញា Hyolyn កំពុងត្រៀមវិលត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់កញ្ញា ។
នៅថ្ងៃទី៧ ខែសីហានេះ រូបភាពខ្លីៗនៃអាល់ប៊ុមថ្មីរបស់កញ្ញា Hyolyn ត្រូវបានចេញផ្សាយដើម្បីប្រកាសអាល់ប៊ុមបទចម្រៀងខ្នាតតូចទី២របស់កញ្ញា ដែលមានចំណងជើងថា SAY MY NAME ។
គួរបញ្ជាក់ដែរថា អាល់ប៊ុមបទចម្រៀងខ្នាតតូចទី២នេះ គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi