Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Samsung Galaxy Note20 និង Note20 Ultra អាចបញ្ជាទិញមុន នៅក្នុងប្រទេសឥណ្ឌាបានហើយ

ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការជាមួយទូរសព្ទ Galaxy Note20 និងទូរសព្ទ Galaxy Note20 Ultra កាលពីម្សិលមិញតាមរយៈព្រឹត្តិការណ៍ដ៏ធំមួយ និងបានបញ្ជាក់អំពីតម្លៃនៅសហរដ្ឋអាមេរិក និងបណ្តាប្រទនៅអឺរ៉ុបផងដែរ ហើយថ្ងៃនៅនេះអាចធ្វើការបញ្ជាទិញមុននៅប្រទេសឥណ្ឌាបានហើយ ។

ទូរសព្ទ Galaxy Note20 ត្រូវបានដាក់លក់ក្នុងតម្លៃ 77,999 INR ប្រហែលជា 1,040 ដុល្លារ នៅក្នុងប្រទេសឥណ្ឌាខណៈដែល Note20 Ultra ដាក់លក់ក្នុងតម្លៃ 104,999 INR ប្រហែលជា 1,400 ដុល្លារ ។ កំពូលស្មាតហ្វូនទាំងពីរភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 256 GB ប៉ុន្តែ Note20 ធម្មតាមាន RAM ទំហំ 8 GB ចំណែកឯ Note20 Ultra ភ្ជាប់មកជាមួយ RAM ទំហំ 12 GB ដែលភ្ជាប់មកជាមួយប្រព័ន្ធ 5G ផងដែរ ។

ស្មាតហ្វូន Note20 និង Note20 Ultra បានត្រៀមរួចជាស្រេចសម្រាប់ការបញ្ជាទិញជាមុននៅក្នុងប្រទេសឥណ្ឌាតាមរយៈហាងអនឡាញរបស់ក្រុមហ៊ុន Samsung ។ ទូរសព្ទ Note20 ត្រូវបានផ្តល់ជូនជាមួយពណ៌បៃតង ខណៈដែល Note20 Ultra មានជាមួយពណ៌ខ្មៅ និងម៉ូឌែលទាំងពីរនេះ មានពណ៌ខ្មៅ និងមានពណ៌សំរិទ្ធិដូចគ្នាតែម្តង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9564828