Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការ FOUR PAWS សម្រេចបិទកន្លែងអត្តឃាតសត្វឆ្កែ មួយកន្លែងនៅស្រុកសន្ទុក

អង្គការ​សុខុមាលភាព​សត្វ​សកល​ឈ្មោះ FOUR PAWS បានធ្វើការដកហូតសត្វសុខនចំនួន១៥ក្បាល ចេញពីកន្លែងអត្តឃាតសត្វ ខណៈពេលសត្វឆ្កែទាំងនោះ បំរុងនឹងយកទៅសម្លាប់ ដើម្បីយកសាច់ចែកចាយទៅកន្លែងផ្សេងៗ។

ជាមួយគ្នានេះ អង្គការ FOUR PAWS បានសម្រេចធ្វើការបិទកន្លែងទីអត្តឃាត សត្វឆ្កែមួយកន្លែងនេះ ដើម្បីធ្វើការហាមឃាត់ មិនឱ្យមានការសម្លាប់សត្វសុខន បន្តទៀត។

ទី​សត្តឃាត​ដែល ​ត្រូវ​បាន​បិទទ្វារ​នេះ គឺបានធ្វើឡើងកាលពី​ថ្ងៃ​ទី៥ ខែសីហា​ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ FOUR PAWS ចុះ​ថ្ងៃ​ទី ៦ ខែសីហា ឆ្នាំ​២០២០។ 

រហូតមកដល់ពេលនេះ FOUR PAWS ​បានរកឃើញការ​សម្លាប់សត្វ​ឆ្កែ មាន​រហូត​ដល់ ៣,០០០ ក្បាល​ជា​រៀង​រាល់​ឆ្នាំ ដែល​ភាគច្រើន ​ត្រូវ​បាន​គេ​ជួញដូរ​ពី​ខេត្តសៀមរាប​ ដែលជាតំបន់​ផ្គត់ផ្គង់​សាច់​ឆ្កែ​ធំ​ជាងគេ​។

ចំពោះ​ការ​បិទ​ទី​សត្តឃាត​មួយ​នេះ គឺបាន​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង ទៅដល់​ការ​ផ្គត់ផ្គង់​សាច់​ឆ្កែ ​ចូល​ខេត្ត​ជិតខាង ​និង​រាជធានី​ភ្នំពេញផងដែរ។

ការ​សម្រេច​ឈាន​ដល់​ការ​បិទ​ទីអត្តឃាត ​សម្លាប់សត្វ​ឆ្កែ​ ​គឺ​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ការ​ហាមឃាត់​ការ​សម្លាប់ ​និង​ជួញដូរ​សាច់​ឆ្កែ ​ដែល​ត្រូវ​បាន​អនុវត្ត​ដំបូង​បង្អស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​រដ្ឋាភិបាល​ខេត្តសៀមរាប​។

ជុំវិញរឿងនេះ អង្គការ FOUR PAWS បាន​លើក​ឡើង​ថា ក្នុងចំណោមសត្វឆ្កែ៣លាន​ក្បាល ​ដែលត្រូវបាន​គេ​លួច​ចេញពី​កន្លែង​នានា ត្រូវ​បាន​សម្លាប់ ​យក​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​រៀង​រាល់​ឆ្នាំ​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9564741