Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

King Kazu ត្រូវ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​ពិភពលោក ​ក្រោយ​​ប្រកប​អាជីព​៥​ទសវត្សរ៍

ជប៉ុន ៖ ខ្សែប្រយុទ្ធ​ជប៉ុន Kazuyoshi Miura របស់​ក្លិប Yokohama FC ត្រូវ​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ដំបូង​គេ ដែល​ប្រកប​អាជីព​បាន​៥​ទសវត្សរ៍ បន្ទាប់​ពី​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​ជប៉ុន ដែល​មាន​រហស្សនាម​ថា «King Kazu» បច្ចុប្បន្ន​មាន​វ័យ ៥៣​ឆ្នាំ ក៏​ជា​កីឡាករ​បាល់ទាត់​មាន​វ័យ​ចំណាស់​ជាងគេ និង​ជា​អ្នករក​គ្រាប់​បាល់​ចាស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាជីព ដែល​ត្រូវ​បាន​កត់ត្រា​ដោយ Guinness World Records ។ ខណៈ​ដែល​ការ​បង្ហាញខ្លួន​កាលពី​ថ្ងៃ​ពុធ ក្នុង​ជំនួប​រវាង​ក្រុម Yokohama FC ឈ្នះ​ក្រុម Sagan Tosu ដោយ​លទ្ធផល ១-០ ក្នុង​ពានរង្វាន់ J-League Cup បាន​ធ្វើ​ឱ្យ​លោក​ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​ប្រកប​អាជីព​បាន ៥​ទសវត្សរ៍​។

សូម​រំលឹក​ថា King Kazu បាន​កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​១៩៦៧ បាន​ក្លាយជា​កីឡាករ​អាជីព​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​១៩៨៦ ដោយ​បាន​លេង​ឱ្យ​ក្លិប​ចំនួន​១៣ ទាំង​ពេញ​សិទ្ធិ និង​លក្ខខណ្ឌ​ខ្ចី​ជើង​។ រហូត​មក​ទល់​ពេល​នេះ លោក​បាន​បង្ហាញខ្លួន​ចំនួន ៧៥៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២២១​គ្រាប់​។ លោក​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ​១៩៩០ ដោយ​បង្ហាញខ្លួន​បាន​ចំនួន ៨៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៥៥​គ្រាប់ ដោយ​ជួយ​ជប៉ុន​ឈ្នះ​ពានរង្វាន់ AFC Asian Cup នៅ​ឆ្នាំ​១៩៩២៕ (​ប្រភព​ពី Squawka Football) ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564740