Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីដែលបាត់ខ្លួននៅកោះសាមុយត្រូវបានគេរកឃើញជាប់នៅក្នុងបង្គន់នាវា

 សមាជិកនាវិកស្រីម្នាក់នៃសាឡាង sunken Raja ៤ ដែលលិច​​នៅរសៀលថ្ងៃទី ៧ ខែសីហា ​ត្រូវបានគេរកឃើញ​ស្លាប់នៅក្នុងបង្គន់​​នាវា។

​​

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ​ Napatda Chanharn អាយុ ៤០ឆ្នាំ ជាអ្នកលក់អីវ៉ាន់​នៅលើសាឡាង។ លោកវរសេនីយ៍ទោ​ Nopparat Lertlum​ មេបញ្ជាការរងកងនាវាចរប្រចាំតំបន់លេខ ២ បានប្រាប់សារព័ត៌មាន Associated Press ថាមន្រ្តីជំនាញមិនអាច​ទាញសាកសពមកវិញបានទេ ដោយសារទុយោបង្គន់ធ្វើពីដែកមានទំហំតូចពេក​។ ​លោកបានបន្តថា «កងពលទាហានត្រូវតែ​ជាអ្នក​ទាញយកសាកសពនេះមកវិញ។ យើងនឹងកាត់ទ្វារដើម្បីពង្រីកទីធ្លាទាំងមូលមុនពេល​យកសាកសពចេញពីកប៉ាល់»។ ទោះជាយ៉ាងណាក៏ដោយនីតិវិធីទាំងនេះត្រូវបាន​ផ្អាកដោយសារតែ​នៅផ្នែកខាងក្រោមទឹកអាចមានផល​ប៉ះពាល់​។ ​ អភិបាលខេត្ត Surat Thani លោក Wichawut Jinto បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធថា ពួកគេនឹងបន្តការស្រាវជ្រាវដោយផ្អែកលើចរន្តទឹកសមុទ្រនិងលក្ខខណ្ឌទូទៅនៅក្នុងតំបន់។ អាកាសធាតុ​មិនល្អបានរារាំងការ​រុករកមនុស្សពីរនាក់ដែលកំពុងបាត់ខ្លួននៅឡើយ។

លោកអភិបាលខេត្តបានប្រាប់សារព័ត៌មាន Associated Press ថា «ការស្វែងរកជនរងគ្រោះនឹងបន្តយ៉ាងឆាប់បំផុត។ ទន្ទឹមនឹងនេះយើងក៏គ្រោងនឹងគ្រប់គ្រងសំរាមជាង ៩០ តោន ដែលផ្ទុកនៅលើសាឡាងនិងស្នាមប្រឡាក់ប្រេងដើម្បីរក្សា​ពណ៌សមុទ្រឱ្យភ្ញៀវទេសចរចូលទស្សនាម្តងទៀត។

កាសែត​ pattaya បានកត់សម្គាល់ថាក្រសួងធនធានធម្មជាតិនិងបរិស្ថានគ្រោងនឹងប្តឹងក្រុមហ៊ុនសាឡាង​ sunken Raja ៤ ​ ពីការបំផ្លាញ​សម្រស់សមុទ្រដែលបណ្តាលមក​ការលិចសាឡាង និង​ផ្ទុកសម្រាមច្រើន៕  ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9564733