Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ១៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃ​បានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ១៩ចំនួន ១៥នាក់ ​ដែលក្នុងនោះមាន ១៤នាក់ ជាជនជាតិថៃមកពីប្រទេសមជ្ឈិមបូព៌ា និងម្នាក់ទៀតមកពីប្រទេសជប៉ុន។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មី ៤នាក់ដំបូងមកពីប្រទេសអេស៊ីប។ ពួកគេជាបុរសជនជាតិថៃ​មានអាយុ ២២, ២៣, ២៦ និង ២៨ឆ្នាំ ​ដែលបានមកដល់ស្រុកកំណើតនៅថ្ងៃទី ២៤ ខែកក្កដា ​ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងខេត្តឈុនបូរី និង​ធ្វើតេស្តវិជ្ជមាននៅថ្ងៃទី១២ ខែសីហា​។ ​អ្នកជំងឺថ្មីចំនួន ១០នាក់ ឯទៀតជាជនជាតិថៃ​ត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងនោះមាន ៩នាក់ ជានិស្សិតប្រុស​មានអាយុចន្លោះពី ២៤-២៨ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិថៃអាយុ ៤៣ឆ្នាំ ​ធ្វើការនៅរោងចក្រ។ ពួកគេបានមកដល់ប្រទេសថៃកាលពីថ្ងៃទី២៥ ខែកក្កដា​ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងខេត្ត ឈុនបូរី និង​បានធ្វើតេស្តវិជ្ជមាននៅថ្ងៃពុធ ទី១១ ខែសីហា។​ អ្នកជំងឺថ្មីទី ១៥ ជាពលករថៃ ភេទប្រុស អាយុ ២៩ឆ្នាំមកពីប្រទេសជប៉ុន។ គាត់បានមក​​ដល់ប្រទេសថៃនៅថ្ងៃទី៣១ ខែកក្កដា ហើយត្រូវ​បានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត​ Samut Prakan​ និងបានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃពុធ ទី៥ ខែសីហា។

​គិតមកដល់ពេលនេះ ជនជាតិថៃដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីតមានអត្រាឆ្លងជំងឺចំនួន ១០%  មកពីប្រទេសអេស៊ីប ១២% ​ និងមកពីប្រទេសជប៉ុនចំនួន ១.៥%។ ​គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងមេរោគកូវីដ១៩សរុប​ចំនួន ៣ ៣៤៥នាក់ ហើយក្នុងនោះមាន ៣ ១៤៨នាក់ បាន​ជាសះស្បើយ និងបន្សល់ទុកអ្នកជំងឺចំនួន ១៣៩ នាក់ ​សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ  ចំណែកឯ​អ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់​ ដដែល៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post 

from: https://tnaot.com/km/m/detail/article/9564653