Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CDC អា​មេ​រិ​ក ព្រមាន​ថា អាល់កុល​លាង​ដៃ មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ផឹក​ទេ

អា​មេ​រិ​ក ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) អា​មេ​រិ​ក បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ធ្លាក់ខ្លួន​ឈឺ និង​អាច​ដល់​បាត់​បង់ជីវិត បន្ទាប់​ពី​ផឹកទឹក​អាល់កុល​លាងដៃ​។ CDC បាន​និយាយ​ថា មនុស្ស​៤​នាក់​បាន​បាន​បាត់បង់​ជីវិត និង​អ្នក​ផ្សេង​ទៀត​បាន​ទទួល​រង​នូវ​បញ្ហា​ភ្នែក​មើល​មិនឃើញ​ច្បាស់​ដូច​មុន ឬ ប្រកាច់​។

ទឹក​អាល់កុល​លាងដៃ គឺ​មាននៅ​គ្រប់​ទីកន្លែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​លាង​សម្អាត​ដៃ អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​។ CDC ព្រមាន​ថា ប៉ុន្តែ​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ផឹក​ទេ​។ CDC បាន​និយាយ​ថា​៖ «​ផលិតផល​ទឹក​អាល់កុល​លាងដៃ ដែល​មាន​ជាតិ​អាល់កុល​មិន​គួរ​ត្រូវ​បាន​ផឹក​ឡើយ​»​។

ក្រុមការងារ CDC បាន​ពិពណ៌នា​ករណី​មនុស្ស​ពេញវ័យ​១៥​នាក់​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា និង​ញូ​វ​ម៉ិ​ក​ស៊ិ​ក ចូល​មន្ទីរពេទ្យ​ដោយសារ​ការ​ពុល​មេតា​ណុ​ល បន្ទាប់​ពី​ទទួលទាន​ទឹក​អាល់កុល​លាងដៃ នៅ​ចន្លោះ​ខែឧសភា និង​មិថុនា​។

CDC មិន​ច្បាស់​ទេ​ថា ហេតុ​អ្វី​បានជា​មនុស្ស​អាច​ផឹកទឹក​អាល់កុល​លាងដៃ​បាន0x017d7 កុមារ​អាច​ធ្វើ​វា​ដោយ​កំហុស ហើយ​មនុស្ស​ខ្លះ​គិត​ថា វា​ជា​ភេសជ្ជៈ​ជំនួស​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​។ វា​មិនមែន​ទេ​។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក (FDA) បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​មេតា​ណុ​ល​នៅ​ក្នុង​ទឹក​អាល់កុល​លាងដៃ​មួយ​ចំនួន ដែល​ចែកចាយ​នៅ​សហរដ្ឋអាមេរិក​។ មិន​ដូច​អេតាណុល​ទេ ដែល​ជា​អាល់កុល​ប្រើ​ដើម្បី​ធ្វើ​អនាម័យ​ដៃ​។ មេតា​ណុ​ល គឺ​ពុល ហើយ​ថែម​ទាំង​អាច​បំពុល​មនុស្ស​តាម​រយៈ​ស្បែក​របស់​ពួក​គេ​ទៀត​ផង​។ រដ្ឋបាល ចំណីអាហារ និង​ឱសថ​បាន​ព្រមាន​ប្រឆាំង​នឹង​ផលិតផល​អនាម័យ​ដៃ​ច្រើន​ជាង ១០០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564615