Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយផ្ទុះឃ្លាំងនៅកំពង់ផែរ ក្រុងបេរូតបើកវិញទាំងលំបាក មហាជនក៏ត្រលប់ទៅផ្ទះ“ទ្រុឌទ្រោម”

ថ្ងៃទី៦ ខែសីហានៅក្រុងបេរូត ឯប្រទេសលីបង់ ស្រ្ដីម្នាក់អង្គុយក្នុងផ្ទះដែលរង់ប៉ះពាល់ដោយសារផ្ទះឃ្លាំងនៅកំពង់ផែរ ។

ថ្ងៃទី៤ ខែសីហា ក្រុងបេរូត បានផ្ទុះកំពង់ផែរ ដែលព្រៀបដូចឆ្លងកាត់គ្រោះរំញ្ជយដីដ៏ធំមួយចឹង បណ្ដាលអោយមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសំបែង និងមនុស្សរាប់ពាន់នាក់បានចូលស្នាក់នៅមន្ទីពេទ្យ។

រដ្ឋាភិបាលលីបង់បានប្រកាសនៅថ្ងៃទី ៥ សីហា នេះថា ដាក់ក្រុងបេរូតក្នុងស្ថានភាពគ្រោះអាសន្នរយៈ ១៤ថ្ងៃ ។

តាមអ្នកជំនាញបានអោយដឹងថា អ្នកដែលនៅក្នុងបរិវេន៩០០ម៉ែត្រពីកន្លែងផ្ទុះ នឹងមានគ្រោះថ្នាក់ដល់អាយុជីវិត រីឯមនុស្សដែលនៅក្រៅបរិវេនផ្ទុះ ១៣០០ម៉ែត្រពីកន្លែងផ្ទុះនឹងទទួលរងរបួសធ្ងង់ និងស្រាល ឯសំណង់អាគារដែលស្ថិតនៅក្នុងបរិវេនផ្ទុះ៩០០ម៉ែត្រពីកន្លែងផ្ទុះត្រូវរងការខូចខាតតាមកំរិត ។

កំពង់ផែរក្រុងបេរូតគឺជាកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប្រទេសលីបង់ត្រូវបានបិទ ក្រោយពេលផ្ទុះឃ្លាំងស្ដុកសារធាតុគីមី ហើយផលិតផលប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានដាច់ផ្លូវផ្គត់ផ្គង់ ហើយបណ្ដាលឲ្យបាត់បង់ប្រទេសលីបង់បាត់បង់សេដ្ឋកិច្ចជាតិទៅថ្ងៃមុខ។

from: https://tnaot.com/km/m/detail/article/9564600