Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទេសភាពដ៍ស្រស់ស្អាតនៅមណ្ឌលគិរីនារដូវភ្លៀងធ្លាក់…..

EscapeToExplore X មណ្ឌលគិរី(ខែភ្លៀង)

——————

គ្រាន់តែគិតថាបានទៅលេងមណ្ឌលគិរីគឺថាមានអារម្មណ៍រងារស្រស់ស្រាយបាត់ទៅហើយ ព្រោះថាមណ្ឌលគិរីជា ខេត្តមួយដែលស្ថិតនៅភាគខាងកើត ភូមិភាគឦសាននៃ ប្រទេសកម្ពុជាទើបធ្វើឲ្យខេត្តនេះមានអាកាសធាតុខុសពីខេត្តផ្សេងៗដែល នៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C បើពេលព្រឹកនិងយប់វិញមិនបាច់និយាយទេត្រជាក់ ស្រួលណាស់។ ខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៏ ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។ភ្ញៀវទេសចរភាគច្រើនទៅលេងនៅចាប់ពីចុងឆ្នាំនិងដើមឆ្នាំដែលជាខែចុះត្រជាក់ខ្លាំងនិងងាយស្រួលធ្វើដំណើរ រីឯអ្នកខ្លះនិយាយទៅខ្ទង់ចាប់ពីខែ៦ដែលជាខែចាប់ផ្តើម ភ្លៀវមានស្មៅលាស់ខៀវស្រងាត់មានអាប់មើលទៅស្អាតត្រជាក់ភ្នែកនិងបានសំរួលផ្លូវអារម្មណ៍បានច្រើន ហើយរូបខាងក្រោមនេះហើយជាការធ្វើដំណើរនាខែ៧ដែលមានភ្លៀងធ្លាក់ធ្វើឲ្យទេសភាពមានលក្ខណៈស្រស់ស្អាត់មែនទែន។

តោះចាំអីទៀតថ្ងៃឈប់៥ថ្ងៃខាងមុខមានស្រាប់មិន បបួលមិត្តភក្តិគូរស្នេហ៍ឬក៍គ្រួសារទៅចាំអង្កាលទៀតណ៎រ តោះឥទ្បូវmentionគ្នាឲ្យជ្រួលជ្រើមមោ

រីឯកន្លែងសំរាប់ទៅលេងវិញអ្នកទាំងអស់គ្នាអាចទៅលេងកន្លែងដូចជា ទឹកធ្លាក់ប៊ូស្រា អន្លង់ស្នេហ៍ដាក់ដាំ សមុទ្រឈើ ភ្នំដោះក្រមុំ និងមានកន្លែងផ្សេងៗទៀត

បើមិនទៅណាខ្លះមិនស្គាល់ខ្លាចពិបាកអាចរកTour ទៅតាមTourបានណាព្រោះថាអ្នកទៅក៍ទៅតាមTourដែរស្រួលមិនពិបាកទេ









from: https://tnaot.com/km/m/detail/article/9564564