ស្តេចទេវតា ឬសក្កទេវរាជជាស្តេចទេវតានៅឋានតាវត្តិង្សសព្វថ្ងៃនេះ កាលព្រះអង្គនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជាស្តេចទេវតា ។
វត្តបទទាំង៧ប្រការនោះគឺ ១- ទំនុកបម្រុងចិញ្ចឹមមាតាបិតាអស់មួយជីវិត ២-គោរពរាមច្បងក្នុងត្រកូលអស់មួយជីវិត ៣- មានវាចាផ្អែមល្ហែម សម្តីពីរោះពិសាអស់មួយជីវិត ៤- មិនមានវាចាចាក់រុកញុះញង់អស់មួយជីវិត ៥- ធ្វើបុណ្យដាក់ទាន រក្សាផ្ទះសម្បែងអស់មួយជីវិត ៦- ពោលពាក្យសច្ចៈទៀងទាត់ អស់មួយជីវិត ៧- មិនក្រោធខឹង មិនកើតទោសៈអស់មួយជីវិត ។
ដោយអានិសង្សនៃការគោរពប្រណិប័តន៍នូវគុណធម៌ទាំង៧ប្រការនេះពេញបរិបូណ៌ដោយចិត្តសទ្ធាជ្រះថ្លាដ៏បរិសុទ្ធហើយ ក៏បានទៅកើតជាស្តេចទេវតាសោយសុខនាឋានត្រៃត្រិង្សទេវលោករហូតដល់សព្វថ្ងៃនេះ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព