Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំឱ្យ​ឆ្ងល់​! Zidane ប្រាប់​មូលហេតុ​គ្មាន Bale ក្នុង​ជំនួប​ជាមួយ Man City

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid បាន​ចេញ​មក​បញ្ជាក់​ពី​មូលហេតុ​ដែល​កីឡាករ Gareth Bale មិន​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង​២៤​រូប សម្រាប់​ការ​ប្រកួត​ជើង​ទី​២ វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ក្របខ័ណ្ឌ Champions League ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Manchester City ក្នុង​រាត្រី​ថ្ងៃ​សុក្រ​នេះ​។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​វែ​លវ័យ ៣១​ឆ្នាំ​រូប​នេះ បង្ហាញខ្លួន​បាន​ត្រឹមតែ ១៤​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​រដូវ​កាល ២០១៩-២០។ ហើយ​លេង​បាន​តែ ២​ប្រកួត​ប៉ុណ្ណោះ ចាប់តាំងពី​បាល់ទាត់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​កាលពី​ខែមិថុនា​។

លោក Zinedine Zidane បាន​ធ្វើការ​បកស្រាយ​ចំពោះ​ច​ម្ង​ល់​គ្រប់​គ្នា ជុំវិញ​ការ​គ្មាន​ឈ្មោះ​របស់ Bale សម្រាប់​ជំនួប​ដ៏​សំខាន់​នេះ យ៉ាង​ដូច្នេះ​ថា «​វា​គឺជា​ការ​សន្ទនា​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​មាន​ជាមួយ​គេ​។ ​គេ​បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​ចង់​លេង​សម្រាប់​ការ​ប្រកួត​នេះ​ទេ​»​។

នៅ​ពេល​ត្រូវ​សួរ​ថា​តើ Bale នឹង​ចាក​ចេញពី​ក្រុម Real Madrid ? គ្រូបង្វឹក​បារាំង​វ័យ ៤៨​ឆ្នាំ​ដដែល​បាន​ឆ្លើយ​ថា​«​ខ្ញុំ​មិនដឹង​ទេ​។ ឥឡូវនេះ​គេ​គឺជា​កីឡាករ​របស់​ Real Madrid ។ ហើយ​មិន​ទាន់បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទេ​។ គេ​គឺជា​កីឡាករ​របស់​យើង​។ ខ្ញុំ​មានការ​គោរព​ចំពោះ​គេ ដូច​ជា​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុម​ដែរ​»​។

សូម​រលឹក​ជូន​ថា Real Madrid បាន​ចាញ់​ក្រុមភ្ញៀវ Man City ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី១ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ខែកុម្ភៈ។ ពោល​មុន​ពេល​ការ​រាតត្បាត​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​បណ្តាល​ឱ្យ​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​លើ​ពិភពលោក ត្រូវ​បាន​ផ្អាក​អស់​ជា​ច្រើន​ខែ​៕ (ដកស្រង់​ចេញពី BBC) ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564208