Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គន្លឹះ​ក្នុង​ការ​ធ្វើការ​ដោយ​មាន​ប្រសិទ្ធភាព​របស់​បុរស​ដែល​មាន​ជាងគេ​លើ​លោក

លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ព្រមទាំង​ជា​ស្ថាបនិក​របស់​អង្គការ​សប្បុរសធម៌​ដែល​មាន​មូលនិធិ​សរុប ២​ប៊ី​លាន​ដុល្លារ​មាន​កិច្ចការ​ច្រើន​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ដូច្នេះ​អ្នក​ប្រហែលជា​គិត​ថា​លោក​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ក្រោកពីដំណេក​តាំងពី​ព្រឹក​ព្រលឹម​ជា​រៀងរាល់ថ្ងៃ ប្រជុំ​ជាមួយ​មនុស្ស​រាប់​សិប​អ្នក និង​ធ្វើការ​ដល់​យប់​ជ្រៅ​ជា​រៀងរាល់ថ្ងៃ​ដែរ​ហើយ​។

ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ លោក​មាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​ដូច​ខាងក្រោម​នេះ​៖

១. លោក​ចូល​ដំណេក​បាន​ច្រើន

ការ​សិក្សា​ជា​ច្រើន​បាន​ប្រទះ​ឃើញ​ថា ការ​ចូល​ដំណេក​បាន​ស្កប់ស្កល់​ល្អ​ជួយ​ឲ្យ​មនុស្ស​គិត​បាន​ច្បាស់លាស់ ចង​ចាំ​ព័ត៌មាន​បាន​ល្អ និង​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​ជាង​មុន​ផង​ដែរ​។ ពេល​ដែល​មនុស្ស​ម្នាក់​ចូល​ដំណេក​មិន​បាន​ល្អ សមត្ថភាព​ក្នុង​ការ​រៀន ធ្វើការ និង​ការ​បំពេញ​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវិត​ក៏​ចុះ​ខ្សោយ​តាម​នោះ​ដែរ​ ។ លោក​បេ​សូ​ស​ជឿជាក់​លើ​ទស្សនៈ​នេះ​ណាស់ និង​តែងតែ​ធានា​ថា​លោក​អាច​ចូល​ដំណេក​បាន​ពី​ព្រលប់ ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៨ ម៉ោង​ជា​រៀងរាល់ថ្ងៃ​។

២. លោក​មិន​ចូល​ប្រជុំ​មុន​ម៉ោង ១០​ព្រឹក​ទេ

លោក​បេ​សូ​សមាន​ទម្លាប់​ទុក​ពេល​ព្រឹក​របស់​លោក​សម្រាប់​ការ​អាន​កាសែត ផឹក​កាហ្វេ និង​ទទួលទាន​អាហារ​ពេល​ព្រឹក​ជាមួយ​កូន​ៗ​ទៅ​វិញ​។ វា​អាច​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​ជួយ​ដល់​ប្រសិទ្ធភាព​ការងារ​របស់​លោក​វិញ​។

៣. លោក​ធ្វើការ​សម្រេចចិត្ត​តិច​ណាស់​ក្នុង​មួយ​ថ្ងៃ

លោក​បេ​សូ​សបាន​ចែករំលែក​ថា ការងារ​សំខាន់​ជាងគេ​របស់​លោក​គឺ​ការ​ធ្វើការ​សម្រេចចិត្ត​តិច​បំផុត​ក្នុង​មួយ​ថ្ងៃ​។ លោក​បាន​ចែករំលែក​ថា ប្រសិនបើ​លោក​អាច​សម្រេច​ចិត្តល្អ​ៗ​បាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​នោះ វា​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក​។

តែ​វា​មិនមែន​មាន​ន័យ​ថា​លោក​ធ្វើការ​សម្រេចចិត្ត​ដោយ​យឺត​ៗ​ទេ​។ ផ្ទុយ​មក​វិញ​លោក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ​សម្រេច​ចិត្តបាន​លឿន​ដែល​ជា​រឿង​ពិបាក​មួយ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ​ ៕ ផ្ដល់សិទ្ធិដោយ៖ កៅះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564190