Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi បង្ហាញការគោរពដល់អតីតគូសត្រូវស្វិតស្វាញIker Casillas

យើងបានដឹងហើយថា Iker Casillas នៅក្នុងវ័យ៣៩ឆ្នាំបានប្រកាសពីការចូលនិវត្តន៍របស់ខ្លួនកាលពីដើមសប្តាហ៏នេះ ក្រោយចំណាយពេលដ៏យូរក្នុងវិស័យបាល់ទាត់ក្លឹប និងជម្រើសជាតិអេស្ប៉ាញ។ កីឡាករ និងអតីតកីឡាករជាច្រើនបានបង្ហោះសារអបអរសាទរ និងបង្ហាញការគោរពដល់បុគ្គលល្បីឈ្មោះ Iker Casillas។

តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ Lionel Messi ដែលជាអតីតគូសត្រូវកាល Casillasលេងនៅ Real Madrid ក៏បានចូលរួមបង្ហាញការគោរពដល់វីរបុសបាល់ទាត់នេះដែរ។ Messi និយាយថា៖ “Iker បានចូលនិវត្តន៍ថ្ងៃនេះ តែភាពខ្លាំងនិងអស្ចារ្យរបស់លោកត្រូវបានរក្សាទុកតាំងពីយូរ។Casillas ជាអ្នកចាំទីដ៏ល្អម្នាក់ ហើយក៏ជាគូសត្រូវដ៏ខ្លាំងរបស់ខ្ញុំផងដែរ។”

គួរបញ្ជាក់ផងដែរថា Casillas ក៏ធ្លាប់និយាយថា Messi ជាគូសត្រូវខ្លាំងជាងគេដែលខ្លួនធ្លាប់ជួបក្នុងអាជីតបាល់ទាត់ផងដែរ កាលពីឆ្នាំ ២០១៥ នៅពេលដែល Casillas ចាកចេញពីReal Madrid ទៅកាន់ក្លឹប Porto។

ប្រភព៖ Skysport 

from: https://tnaot.com/km/m/detail/article/9564186