ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala កំពុងតែសម្រាកព្យាបាលរបួសភ្លៅរបស់ខ្លួន និងនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការប្រកួតទល់នឹង Lyonសប្តាហ៏នេះក្នុងក្របខណ្ឌ័ Champion League។
Sarri និយាយថា សូម្បីតែលោកក៏មិនអាចបញ្ជាក់ច្បាស់ថា Dybala អាចលេងបានរឺអត់ដែរ ព្រោះគេកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមគ្រូពេទ្យក្លឹប។Sarri និយាយថា៖ “គាត់កំពុងស្ថិតក្នុងការវាយតម្លៃរបស់ក្រុមគ្រូពេទ្យ យើងនឹងដឹងអ្វីៗគ្រប់យ៉ាងនាពេលព្រឹកស្អែក។ ឯ CR7 វិញ គាត់បានហ្វឹកហាត់វិញជាធម្មតា បន្ទាប់ពីសម្រាកនាកាលប្រកួតចុងក្រោយក្នុង Serie A។”
គួរបញ្ជាក់ផងដែរថា Juventus ត្រូវការជ័យជម្នះជាចាំបាច់ក្នុងទឹកដីខ្លួននាថ្ងៃសុក្រនេះទល់នឹងLyon ក៏ព្រោះតែកាលពីជើងទី១ Lyon បានទទួលជ័យជម្នះ ១ទល់នឹង០ ហើយ ដូចនេះក្លឹបដែលមានមូលដ្ឋាននាក្រុង Turin ត្រូវតែស្វែងរកគ្រាប់បាល់លើសពី១គ្រាប់អោយបាន ដើម្បីឡើងទៅវគ្គបន្ទាប់។”
ប្រភព៖ Goal.com