ការប្រកួតពានរង្វាន់អឺរ៉ុបលំដាប់ទី២ UEFA Europa League បានរកឃើញក្រុមទាំង៨ ដែលនឹងត្រូវប៉ះគ្នាជាបន្ដ ដើម្បីស្វែងរក៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ឆ្លងកាត់ការប្រកួតកាលពី២ថៃ្ងមុន និងយប់មិញ ក្រុមទាំង៨នោះមានដូចជា៖
– FC Basle
– Copenhagen
– Inter Milan
– Bayern Leverkusen
– Manchester United
– Sevilla
– Shakhtar Donetsk
– Wolves
សូមបញ្ជាក់ថា ចាប់ពីការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះទៅ ការប្រកួតនឹងលេងត្រឹម១ជើងប៉ុណ្ណោះ ហើយនឹងត្រូវលេងនៅក្នុងទឹកដីប្រទេសអ៊ីតាលី ស្របពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធើ្វឡើងនៅថៃ្ងទី២២ ខែនេះ តែម្ដង៕
ប្រភព៖ UEFA