Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីត Miss Grand Cambodia ហេង ច​ន្ថា គិត​បែប​ណា​ក្រោយ​ក្រុម​គ្រួសារ​ចង់​ឲ្យ​នាង​រៀប​ការ​ឆាប់​ៗ

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​សាច់​.​សខ្ចី និង​ជា​អតីត Miss Grand Cambodia 2016 នោះ គឺ ហេង ច​ន្ថា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​បាន​សម្រេចចិត្ត​ភ្ជាប់​ពាក្យយ៉ាងស្ងាត់​ៗ​ជាមួយនឹង​បុរស​ង្ហា​ម្នាក់ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​កន្លង​មកនេះ ។

ថ្មី​នេះ​ទៀត​សោត​ក៏​មាន​ដំណឹង​លេចលឺ​ថា នាង​នឹង​ចូល​រោងការ​ឆាប់​ៗ​ជាមួយ​គូ​ដណ្តឹង​ផង​ដែរ ព្រោះ​ក្រុម​គ្រួសារ​របស់​នាង​ចង់​ឲ្យ​នាង​សំពះ​ផ្ទឹម​នា​ពេល​ខ្លី​ខាង​មុខ​នេះ ។ ជុំវិញ​នៅ​ក្នុង​ការ​ភ្ជាប់ពាក្យ​របស់​ស្រី​ស្អាត ហេង ច​ន្ថា នា​ពេល​កន្លង​មកនេះ រូប​នាង​ផ្ទាល់​មិន​ដែល​បាន​បង្ហាញ​ការ​ពិត​ទៅ​ដល់​មហាជន អ្នកគាំទ្រ​អោយ​បានដឹង​លឺ​ថា គូ​ដណ្តឹង​របស់​នាង គឺជា​នរណា​មកពីណា មានមុខរ​បរជា​អ្វី​នោះ​ទេ ។ ទើបតែ​ពេល​នេះ​រូប​នាង​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​ភ្ជាប់ពាក្យ​ពិតប្រាកដ​មែន ជាមួយនឹង​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ ។

បន្ទាប់​ពី​បកស្រាយ​ថា ខ្លួន​ពិតជា​មាន​គូគាប់​ទ្រនាប់​ចិត្ត​ពិតមែន ពេល​នេះ​ឪពុក​ម្តាយ​របស់​នាង ហេង ច​ន្ថា កាន់តែ​ចង់អោយ​រូប​នាង​ជាមួយនឹង​គូ​ដណ្តឹង​ឆាប់​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ពីព្រោះ​តែ​មិន​ចង់អោយ​រូប​នាង​មាន​ព័ត៌មាន​រឿងអាស្រូវ ទៅ​លើ​ការ​តាម​ស្រលាញ់ និង​ត្រូវ​បុរស​ណា​ផ្សេង​មក​សារភាព​ស្នេហ៍​ខ្លាច​មានកេរ្តិ៍ឈ្មោះ​មិនល្អ​នោះ​ទេ ។ យ៉ាងណាមិញ បើ​ទោះបីជា​ភ្ជាប់ពាក្យ ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន តែ​ស្រី​ស្អាត​រូប​នេះ​ហាក់​មិន​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល និង​មុខមាត់​ពិត​របស់​អនាគត​ស្វាមី​របស់​នាង​អោយ​មហាជន និង​អ្នកគាំទ្របាន​ដឹង​នោះ​ទេ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9564129