Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល៖ ថ្ងៃនេះពុំមានអ្នកឆ្លងថ្មី តែមានអ្នកជាសះស្បើយ ៤ នាក់

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថ្ងៃនេះមានជាសះស្បើយ​ ៤នាក់​ និងយើង​ពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​ ។

រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ៧ សីហា ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ ដូច្នេះចំនួនសរុប​ ២៤៣នាក់ ដដែល​ ជាសះស្បើយចំនួន​ ៤នាក់​ (ជនជាតិទាំងអស់) ដូច្នេះចំនួនសំរាកនៅពេទ្យ​សល់ #២៩នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន #២១៤នាក់​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យើងបានធ្វើតេស្តចំនួន​ 69645 ស្មើនឹង​ 4195 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

http://covid19-map.cdcmoh.gov.kh

from: https://tnaot.com/km/m/detail/article/9564114