
យោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែសីហានេះ ក្រុមតារាចម្រៀង DAY6 នឹងត្រូវបានដាក់បង្ហាញជាលើកដំបូងជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេក្នុងពេលឆាប់ៗនេះ ។
ក្រុមតារាចម្រៀងមួយនេះដែលបានបាត់មុខពីសិល្បៈអស់រយៈពេល ៥ឆ្នាំ ដែលមានសមាជិកដូចជា Young K, Wonpil និង Dowoon ។ អ្នកទាំងបីត្រូវបានគេរាយការណ៍ថាកំពុងត្រៀមចេញអាល់ប៊ុមបទចម្រៀងថ្មីមួយនៅចុងខែសីហានេះ ។
គួរបញ្ជាក់ដែរថា អាល់ប៊ុមបទចម្រៀងថ្មីនាពេលខាងមុខរបស់ក្រុម DAY6 ត្រូវបានគេរាយការណ៍ថាមានបទចំរៀងដែលត្រូវបានរៀបចំឡើងដោយសមាជិក៣រូបក្នុងក្រុមផ្ទាល់តែម្តងគឺលោក Young K, Wonpil និង Dowoon ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop