Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ​ពាក្យ​ថា​បុណ្យ​ជា​ភាសា​អ្វី ?

ភាសាបាលី​ថា បុ​ញ្ញៈ​, សំស្ក្រឹត​ថា បុណ្យ ចំណែក​ភាសា​ខ្មែរ​ប្រែ​ថា គុណជាតិ​ឯណា​ដែល​លាង​ជម្រះ ដុសខាត់ សម្អាត​នូវ​សន្តាន​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ស្អាត​ផូរផង់ គុណជាតិ​នោះ​ឈ្មោះ​ថា​បុណ្យ ។

បុណ្យ​ស្ថិត​នៅ​លើ​ចេតនា គឺ​ការ​ជ្រះថ្លា រីករាយ​ពេញចិត្ត បើ​មិន​មាន​ចេតនា​ទេ ទោះបីជា​បុគ្គល​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យ​ផ្សេង​ៗ​ទៀត​ក្តី ក៏​មិន​ឈ្មោះ​ថា​ជា​អ្នក​បាន​បុណ្យ​កុសល​ច្រើន​ឡើយ ។

ហេតុ​នោះ​ហើយ គ្រប់ពេល​ដែល​ធ្វើបុណ្យ​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ ត្រូវ​តែ​ញុំ​ា​ង​ចិត្ត​ឱ្យ​ត្រេកអរ រីករាយ​ជ្រះថ្លា​ជា​និច្ច បើ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ​តិចតួច តូចតាច ក៏​គង់​បាន​ផល​បុណ្យ​ច្រើន ។​ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9562274