នៅថ្ងៃទី៦ ខែសីហានេះ ផលិតកម្ម Jam Entertainment របស់លោក Jo Jung Suk បានផ្តល់ដំណឹងដ៏រីករាយមួយក្នុងនាមជាម្ចាស់ផលិតកម្ម ដែលលោកបានក្លាយជាឪពុកគេហើយ ។
ផលិតកម្ម Jam Entertainment បានបន្តទៀតថា “យើងសូមចែករំលែកដំណឹងដ៏រីករាយចំពោះសមាជិកគ្រួសារថ្មីម្នាក់ ហើយទាំងម្តាយ និងទារកមានសុខភាពល្អនៅព្រឹកថ្ងៃទី៦ ខែសីហានេះ Gummy បានផ្តល់កំណើត ចំពោះកូនស្រីដំបូងរបស់នាងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូលទាំងឪពុកម្តាយ និងសមាជិកគ្រួសាររបស់ពួកគេគឺពោរពេញទៅដោយសុភមង្គលនៅពេលកំណើតកូនស្រីទីមួយរបស់ប្តីប្រពន្ធមួយមួយគូរនេះ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់មនុស្សជាច្រើនក្នុងការអបអរសាទរ និងការលើកទឹកចិត្ត ។
ជាមួយគ្នានេះគូស្នេហ៍ Gummy និង Jo Jung Suk បានចេញមុខជាសាធារណៈលើកដំបូងដែលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាកាលពីឆ្នាំ ២០១៥ មកម្ល៉េះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop