ខាងក្រោមនេះជាវិធីដែលធ្វើឲ្យអ្នកបំបាត់ខ្លាញ់ហើយបានជំនួសមកវិញនូវសាច់ជើងនិងភ្លៅស្រឡនស្អាតគួរឲ្យចង់គយគន់៖
ជំហ៊ានទី១៖ ឈរឲ្យត្រង់រួចដាក់ជើងគន្លាតពីគ្នាប្រហែល ១ម៉ែត្រ រួចងើបុចុះឡើងដោយធ្វើតាមរូបខាងក្រោមរយៈពេល ៣០ វិនាទី។
ជំហ៊ានទី២៖ លើកជើងម្ខាងឡើងលើចុះឡើងដូចក្នុងរូបរយៈពេល ៣០ វិនាទីម្ខាង រួចប្ដូរទៅម្ខាងទៀតក្នុងរយៈពេល ៣០ នាទីដែរ។
ជំហ៊ានទី៣៖ លើកត្រកៀកឡើងដូចក្នុងរូបដោយធ្វើមួយៗក្នុងរយៈពេល ៣០ វិនាទី។
ជំហ៊ានទី៤៖ ត្រដាងជើងចេញចូលយឺតៗក្នុងរយៈពេល ៣០ វិនាទី។
ជំហ៊ាន៥៖ ដាក់ជើងខ្វែងដូចក្នុងរូបរូបលើកជើងខាងក្រោមចុះឡើងៗរយៈពេល ៣០ វិនាទី បន្ទាប់ឆ្លាស់ទៅជើងម្ខាងទៀតក្នុងរយៈពេល ៣០ វិនាទីដែរ។
ជំហ៊ានទី៦៖ ក្រោកដូចក្នុងរូប រួចលើកជើងម្ខាងឡើងលើកចុះឡើងៗរយៈពេល ៣០ វិនាទី បន្ទាប់មកដូចទៅជើងម្ខាងទៀតដោយធ្វើដូចគ្នា។
ជំហ៊ានទី៧៖ លើកជើងឡើងលើហើយធ្វើចលនាដូចក្នុងរូបក្នុងរយៈពេល ៣០វិនាទី។ ដោយ៖ រីតា
ដើម្បីទទួលបានវិធីនិងគន្លឹះពិសេសថ្មីអំពីរាងកាយរបស់អ្នក កុំភ្លេចចូលតាមដាន Gym Trainer ទាំងអស់គ្នាផងណា!