Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះបងប្អូនយើងមកធ្វេីសម្លរប្រហេីរទំពាំងទាំងអស់គ្នា

របៀបធ្វេីសម្លរប្រហេីរទំពាំងដែលជាសម្លរឆ្ងាញ់ប្រចាំគ្រួសារខ្មែរ

#គ្រឿងផ្សំ

– ត្រី (ត្រីពោធិ ត្រីកែ ត្រីឆ្លាំង….)

– សាច់ជ្រូកបីជាន់  

– ទំពាំងស្រស់ ស្លឹកងប់ ផ្ទី ស្អំ ស្លឹកបាស ននោង ល្ពៅ ផ្សិតអំបោះ ផ្សិតចំបេីង ស្នៀតពោត ត្រួយល្ពៅ

– ទឹកត្រី

-ប៊ីចេង 

-ស្ករស 

-អំបិល

– ប្រហុកចិញ្ច្រាំ

-ស្លឹកគ្រៃញីអោយទក់រួចចងចំណង

 -ស្លឹកក្រូច  

-ខ្ទឹមស រមៀត និងខ្ជាយដំវាអោយសំប៉ែតល្មម

#វិធីធ្វើ

– ដាក់ស្ងោរទំពាំងហេីយបង់អំបិលបន្តិច និងអង្ករមួយចិបហើយយកទៅរំងាស់អោយពុះបិទភ្លេីងចាក់ទំពាំងចេញលាងអោយស្អាតម្ដងទៀតទុកអោយស្រុះទឹក

– បន្ទាប់មកចាក់ទឹកចូលឆ្នាំងសម្លរបង់ស្លឹកគ្រៃ ខ្ទឹមស រមៀតនិងខ្ជាយដាំអោយពុះបង់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ត្រី ហេីយយេីងដាក់ល្ពៅ ទំពាំង ផ្សិត ស្នៀតពោតទើបដាក់ទឹកត្រី អំបិល ប៊ីចេង ស្ករសទុកអោយពុះទេីបដាក់ននោង ស្លឹកងុប ផ្ទី ស្អំ ត្រួយល្ពៅ ស្លឹកបាស់ចូល ទុកអោយពុះម្ដងទៀតភ្លក់មេីលអោយល្មមរួចជាការស្រេច។

ប្រភព: facebook

from: https://tnaot.com/km/m/detail/article/9562098