ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសយល់ព្រមឲ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដោយតម្រូវឲ្យគោរពតាមគោលការណ៍ស្តង់ដារប្រតិបត្តិ SOP ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្មគ័្រចិត្ត ដោយមានទំនួលខុសត្រូវខ្ពស់ និងមានការចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការពារ ការចម្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ត្នោត