តាមច្បាប់កម្មផល បើយើងប្រព្រឹត្តអាក្រក់តិច ប្រព្រឹត្តល្អបានច្រើន យើងនឹងទទួលផលអាក្រក់តិច ផលល្អច្រើន នាអនាគតជាតិ ។
ផ្ទុយទៅវិញ បើយើងសាងបាបច្រើនជាងធ្វើបុណ្យ យើងនឹងទទួលលទ្ធផលអាក្រក់ច្រើនជាងល្អ នាអនាគតជាតិ តែបើកម្មនោះធ្ងន់នឹងឱ្យផលទាន់ភ្នែកតែម្តង គឺលូកភ្លើងតិចក្តៅតិច លូកភ្លើងកាន់តែជ្រៅក្តៅកាន់តែខ្លាំង មិនអាចធ្វើបុណ្យលាងបាបនោះទេ ។
តាមពិតទៅពាក្យថា លាងបាបនេះ ជាវិធីមួយរបស់សាសនាដទៃ ឬហៅថាពាហិរសាសនាដែលបានអះអាងថា បាបជនទាំងឡាយត្រូវបានលាងជម្រះដោយការមុជដើម្បីលាងសម្អាតបាប ហើយក៏បានបរិសុទ្ធស្អាត ដែលជាហេតុផ្ទុយគ្នានឹងទស្សនពុទ្ធសាសនាទាំងស្រុង ។
ព្រះពុទ្ធត្រាស់ថា នរណាលូកភ្លើង អ្នកនោះនឹងរលាកភ្លើង លូកតិចរលាកតិច លូកជ្រៅក្តៅកាន់តែខ្លាំង ពុំមែនយើងយកដៃលូកភ្លើង ស្រាប់តែបែរជារលាកដៃអ្នកដទៃវិញ នោះគឺពុំអាចទាល់តែសោះ ។ អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទឈប់ច្រឡំ ពាក្យថា ធ្វើបុណ្យ និងពាក្យថា លាងបាបតទៅទៀត ។ ដោយ៖ត្នោត
់នឹងឱ្យផលទាន់ភ្នែកតែម្តង គឺលូកភ្លើងតិចក្តៅតិច លូកភ្លើងកាន់តែជ្រៅក្តៅកាន់តែខ្លាំង មិនអាចធ្វើបុណ្យលាងបាបនោះទេ ។
តាមពិតទៅពាក្យថា លាងបាបនេះ ជាវិធីមួយរបស់សាសនាដទៃ ឬហៅថាពាហិរសាសនាដែលបានអះអាងថា បាបជនទាំងឡាយត្រូវបានលាងជម្រះដោយការមុជដើម្បីលាងសម្អាតបាប ហើយក៏បានបរិសុទ្ធស្អាត ដែលជាហេតុផ្ទុយគ្នានឹងទស្សនពុទ្ធសាសនាទាំងស្រុង ។
ព្រះពុទ្ធត្រាស់ថា នរណាលូកភ្លើង អ្នកនោះនឹងរលាកភ្លើង លូកតិចរលាកតិច លូកជ្រៅក្តៅកាន់តែខ្លាំង ពុំមែនយើងយកដៃលូកភ្លើង ស្រាប់តែបែរជារលាកដៃអ្នកដទៃវិញ នោះគឺពុំអាចទាល់តែសោះ ។ អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទឈប់ច្រឡំ ពាក្យថា ធ្វើបុណ្យ និងពាក្យថា លាងបាបតទៅទៀត ។ ដោយ៖កោះសន្តិភាព