សេចក្តីល្អនីមួយៗដែលយើងបានធ្វើរួចហើយនោះមិនបានបាត់បង់ទៅណាទេ ផលនេះនឹងហុចឱ្យយើងវិញនៅពេលណាមួយមិនខាន នេះជាទ្រឹស្តីព្រះពុទ្ធសាសនា ។
ផលនៃសេចក្តីល្អនេះកើតមកអំពីចិត្តត្រេកអររីករាយមុនធ្វើ កំពុងធ្វើ និងធ្វើរួចហើយ ហើយសេចក្តីល្អនេះនឹងឱ្យផលជាសុខគ្រប់យ៉ាង ទាំងក្នុងបច្ចុប្បន្ន និងអនាគត ព្រមទាំងទទួលអារម្មណ៍ជាបុណ្យជាសុខជាប់ជានិច្ចក្នុងចិត្តសន្តាន ។
ពុទ្ធមាមកជន ដែលស្រឡាញ់ពេញចិត្តកល្យាណកម្មតែងនាំគ្នានិយាយតៗគ្នាថា ធ្វើល្អរមែងបានល្អ ដែលពាក្យនេះមានន័យថា ធ្វើល្អតែងទទួលផលានិសង្សអំពីសេចក្តីល្អនោះវិញជាក់ជាមិនខាន បើទោះជាជាតិនេះមិនបានទទួល ក៏គង់ទទួលផលក្នុងជាតិខាងមុខៗណាមួយជាក់ជាមិនខាន គឺអានិសង្សនៃសេចក្តីល្អនេះមិនបាត់បង់ទៅណាឡើយ ។ដោយ៖កោះសន្តិភាព