
របាយការណ៍មួយបាននិយាយថា ការផ្ទេរខ្សែបម្រើ Philippe Coutinho ទៅកាន់ក្លិប Arsenal ហាក់កំពុងតែមានផ្លែផ្កា ក្រោយភាគី Barcelona ចង់ឱ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះត្រឡប់ទៅកាន់ទឹកដីអង់គ្លេសសាជាថ្មី។
បច្ចុប្បន្ននេះ Coutinho កំពុងលេងនៅក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona រយៈពេលមួយរដូវកាល ហើយក្លិប Barca គ្មានគម្រោងរក្សាគេឱ្យលេងនៅទឹកដី Camp Nou រដូវកាលក្រោយទៀតទេ។
បើយោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយក្នុងការបញ្ជូន Coutinho ទៅ Arsenal ហាក់មានភាគរយខ្ពស់ជាងក្លិបដទៃនៅក្របខ័ណ្ឌ Premier League ដែលរួមមានដូចជា Chelsea, Everton និង Liverpool ជាដើម។
សម្រាប់រដូវកាលនេះ Coutinho រកបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៤ ប្រកួត ឱ្យក្លិប Bayern ក្នុងឆ្នាំ ២០១៩-២០៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore