Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃ​នេះបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវី១៩ ចំនួន ២នាក់ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ​ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់​ ៣ ៣៣០នាក់។  

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បាន​មានប្រសាសន៍ថា ​អ្នកជំងឺថ្មីទាំងពីរនាក់គឺជាបុរស​អាយុ ៤២ឆ្នាំម្នាក់ និងស្ត្រីអាយុ ៦២ឆ្នាំម្នាក់ សុទ្ធតែជាជនជាតិថៃត្រឡប់មកពីសហរដ្ឋអាមេរិក។ ពួកគេបានមកដល់ទីក្រុងបាងកកនៅថ្ងៃទី៣១ ខែកក្កដាតាមជើងហោះហើរដូចគ្នានឹង​អ្នកជំងឺដែលបានបញ្ជាក់កាលពីមុន ហើយត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត​ Chon Buri។ ពួកគេបានធ្វើតេស្តវិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃអង្គារ​។ ​គិតមកដល់ថ្ងៃនេះ មានប្រជាជនថៃ​ចំនួន ៤ ៧៣៩នាក់ បានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ហើយអត្រានៃការឆ្លងគឺ ៩.៤១ % ​។ ​ក្នុងចំណោម​អ្នកឆ្លងជំងឹសរុបចំនួន ៣ ៣៣០នាក់ មាន​ ៣ ១៤៨នាក់ បាន​ជាសះស្បើយ ​ហើយបន្សល់ទុកអ្នកជំងឺចំនួន ១២៤នាក់ ឱ្យនៅ​បន្តសម្រាក​ក្នុងមន្ទីរពេទ្យ រីឯចំនួនអ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។

ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក ដែលមានអ្នកឆ្លងជំងឺចំនួន ២.៨៦លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ៩៧ ៤១៨នាក់​។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ១.៩៦លាននាក់ ​​និងមានអ្នកស្លាប់សរុបចំនួន ៤០ ៧៣៩នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១១២ នៃប្រទេសដែលបានឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9561503