Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្នកម្ដាយគ្រប់រូបគួរត្រៀមខ្លួនអ្វីខ្លះមុនពេលយកកូនបន្តទៀត?

ថ្វីត្បិតតែការយកកូនក្រោយបានក្លាយជារឿងសាមញ្ញក្នុងរង្វង់សុភមង្គលគ្រួសារក៏ពិតមែន តែយ៉ាងណាមិញ អ្នកម្ដាយគ្រប់រូបគួរតែយល់ដឹងពីគន្លឹះៗខ្លះដើម្បីត្រៀមខ្លួនទុកជាមុន មុននឹងយកកូនបន្តទៀត ដើម្បីចៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលពរពោះ ដូចជា បញ្ហាសុខភាព ជំងឺ និងសេដ្ឋកិច្ចជាដើម។ 

ត្រូវដឹងថា បើសុខភាពម្ដាយ មុនពេលពរពោះ មានសុខភាពល្អ នោះកូនក្នុងផ្ទៃក៏មានសុខភាពល្អដែរ តែបើសុខភាពម្ដាយ មុនពេលយកកូនមិនសូវល្អ នោះកូនក្នុងផ្ទៃក៏មានការលូតលាស់មិនល្អទៅតាមនោះដែរ ហើយវាបូករួមទាំងការថែទាំសុខភាពក្នុងអំឡុងពេលមានពរពោះផងដែរ។ 

ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលអ្នកម្ដាយគ្រប់រូបគួរយល់ដឹងមុននឹងយកកូនបន្តទៀត៖ 

១. ពិនិត្យសុខភាព

– ស្រ្តីគ្រប់រូបគួរតែពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំខែមុននឹងយកកូន ដើម្បីរកការវិនិច្ឆ័យថា តើអាចមានបញ្ហាប្រឈម ឬហានិភ័យផ្សេងកើតឡើងឬអត់ក្នុងអំឡុពេលមានផ្ទៃពោះ? ដូចជា ជំងឺក្រឡាភ្លើង លើសឈាម ទឹកនោមផ្អែម ទារកមិនគ្រប់ខែ ទារករលូត ទារកមិនគ្រប់លក្ខខណៈ រីមិនលូតលាស់….។ល។

– បន្ថែមពីលើនេះដែរ ការពិនិត្យសុខភាពប្រចាំខែ និងការពិនិត្យរកមើលជំងឺក្នុងខ្លួនពីម្ដាយទៅកូនគឺពិតជាចាំបាច់ណាស់ ពិព្រោះគ្រូពេទ្យអាចរកវិធានការ បង្ការ និងឱ្យថ្នាំដើម្បីបង្ការការចម្លងរោគផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះ។ 

២. សេដ្ឋកិច្ច

គួរត្រៀមសេដ្ឋកិច្ចសម្រាប់បីបាច់ចិញ្ចឹមកូនឱ្យបានគ្រប់គ្រាន់ទុកជាស្រេច។

៣. ថែទាំងសុខភាពប្រចាំថ្ងៃ

យកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីឱ្យគ្រូពេទ្យអាចធ្វើការការពារ និងព្យាបាលជំងឺក្នុងអំឡុងពេលពរពោះ ដោយសុវត្តិភាពទាំងម្ដាយ និងកូន ប្រសិនបើមានហានិភ័យកើតឡើង។

៤. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ 

ស្រ្តីគួរបរិភោគអាហារដែលមានសារជាតិគ្រប់គ្រាន់ រួមមាន សាច់ បន្លែ និងផ្លែឈើ និងពពួកថ្នាំវីតាមីន ដើម្បីជួយទ្រទ្រង់សុខភាពម្ដាយ និងគភ៌។ 

៥. ការងារផ្ទះរបស់ស្រ្តី

ស្រ្តីអាចធ្វើការងារផ្សេងៗបាន លើកលែងតែការងារលើកដាក់ធ្ងន់ៗ និងលើកដាក់របស់ខ្ពស់ពីដៃ

៦. ការរស់នៅប្រចាំថ្ងៃ

ក្នុងការរស់នៅប្រចាំថ្ងៃ គឺពិតជាមានទំនាក់ទំនងខ្លាំងរវាងម្ដាយ និងទារកក្នុងផ្ទៃ ជាក់ស្ដែង បើម្ដាយមានអារម្មណ៍តានតឹង ឬមួរម៉ៅ (ស្រ្តេស) និងរស់នៅក្នុងលក្ខខណ្ឌមិនល្អ នោះទារកក្នុងផ្ទៃក៏លូតលាស់ពុំបានល្អ និងងាយឈឺ។

៧. ការហាត់ប្រាណ 

ស្រ្តីគ្រប់រូបគួរតែលេងកីឡា និងហាត់ប្រាណឱ្យបានជាប់លាប់ជាប្រចាំ វានឹងធ្វើឱ្យមានសុខភាព និងផ្លូវចិត្តល្អ។ ដូច្នេះប្រសិនបើផ្លូវចិត្តម្ដាយល្អ នោះកូនក្នុងផ្ទៃក៏លូតលាស់បានល្អទៅតាមនោះដែរ តែបើផ្លូវចិត្តរបស់ស្រ្តីរងសម្ពាធ គាត់ត្រូវទទួលទានថ្នាំផ្លូវចិត្ត ដែលថ្នាំខ្លះមិនត្រូវបានអនុញ្ញាតឱ្យប្រើនោះទេ ព្រោះវាប៉ះបាល់ដល់ការមានគភ៌ ហេតុនេះហើយរាល់ការប្រើប្រាស់ថ្នាំ ស្រ្តីគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ។ 

from: https://tnaot.com/km/m/detail/article/9561418