Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ម្នាក់ទៀតរងរបួស

កំពង់ធំ៖ រយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ក្រោយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់​ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបុករថយន្តបន្តគ្នាចំនួន ០៣គ្រឿងនេះបណ្ដាលឱ្យរងរបួសធ្ងន់០២នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពេលទៅដល់មន្ទីរពេទ្យបានស្លាប់០១នាក់ រថយន្តទាំង៣គ្រឿងនេះរួមមានទី១ រថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ

រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)ទី២ រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ និងទី៣ រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3E-6450 សណ្ដោងពណ៌ ៕

មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់រេចង្កូត ទៅបុករថយន្តហ៊ីយិនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ វត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ផេងភាព

from: https://tnaot.com/km/m/detail/article/9561400