Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឈប់ពឹងអន្ដជាតិ ចិនស្ដារសេដ្ឋកិច្ចជាតិដោយពឹងលើខ្លួនឯង

ចិនបានរៀបចំគម្រោងដំណើរការសេដ្ឋកិច្ចផ្ទៃក្នុងប្រទេសរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីជៀសផុតពីការកៀបសង្កត់ពីប្រទេសអាមេរិច។

ទីប្រឹក្សារដ្ឋាភិបាលចិនមួយរូបដែលមិនបានបញ្ចេញឈ្មោះបាននិយាយថា ដោយសារបញ្ហាក្រោយជំងឺកូវីដ និងការប្រកួតប្រជែងរវាងប្រទេសចិន និងអាមេរិចកាន់តែខ្លាំងឡើង ចុងក្រោយប្រទេសចិនបានសម្រេចកាត់បន្ថយការពឹងពាក់ទីផ្សារអន្ដជាតិ និងបច្ចេកទេសក្រៅប្រទេស។

នាថ្ងៃពុធ ទី៥ ខែសីហា នេះ មានជនអនាមិតបង្ហើបប្រាប់គេហទំព័រ Reuters ថា ទីក្រុងប៉េកាំងបានសម្រេចបើកដំណើរការអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស ។

ជនអនាមិកម្នាក់ទៀតបានប្រាប់ថា ព្រមគ្នានោះយើងនឹងកាត់បន្ថយពាណិជ្ជកម្មអន្ដជាតិ និងបិទបច្ចេកទេសអាមេរិច ហើយធ្វើការអភិវឌ្ឍតម្រូវការផ្នែកក្នុងនៃប្រទេសវិញ។

ចំណុចនេះហើយអាចនឹងក្លាយជាគោលដៅទី១៤របស់រដ្ឋាភិបាលចិន ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំ(ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ )ទៅមុខ។

រដ្ឋមន្រ្ដីចិនជាន់ខ្ពស់នឹងបើកអង្គប្រជុំកំពូលដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយប្រសិនគោលការណ៍នេះត្រូវបានសម្រេចអនុម័ត នោះ នឹងអាចដំណើរការចាប់ពីឆ្នាំ២០២១តទៅ។

ដោយគម្រោងនាបច្ចុប្បន្ននេះមានរយៈ៥ឆ្នាំគឺ កាត់បន្ថយការបំពុលបរិស្ថានពីឧស្សាហកម្ម និងជៀសផុតពីទំលាប់បុរាណ លើកស្ទួញការបង្កើតបច្ចេកទេសថ្មី និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខមាលភាពសង្គមជាតិ។

ចិនកំពុងចាប់ផ្ដើមពង្រឹងតម្រូវការក្នុងស្រុក ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយការពឹងផ្អែកការនាំចេញ ដោយការនាំចេញនៅឆ្នាំមុនរបស់ប្រទេសចិនមានចំនួន ៣២ ភាគរយនៃផលិតផលសរុបនៅទូទាំងប្រទេស ដែលស្នើនឹងពាក់កណ្ដាលចំនួនសរុបនៅឆ្នាំ២០០៦តែប៉ុណ្ណោះ ។

ក្រោយពីបញ្ហាជំងឺកូវីដ១៩ អាមេរិចបានតំឡើងពន្ធនាំចូលពីប្រទេសចិន ដែលធ្វើឲ្យប្រទេសនាំចេញលំដាប់ពិភពលោកនេះទទួលរងការវាយប្រហារ ធ្វើឲ្យការនាំចេញពីប្រទេសចិនទៅកាន់អាមេរិចមានការធ្លាក់ចុះ១១ភាគរយក្នុងឆ្នាំនេះ បន្ទាប់មកទៀតក្រុងវ៉ាស៊ីនតោនបានបន្ដវាយប្រហារមកលើក្រុមហ៊ុនចិន HUAWEI និង App TIK TOK ដែលមានសំណាក់អ្នកប្រើប្រាស់ច្រើន ដែលក្រោមការគ្រប់គ្រងនិងផលិតពីក្រុមហ៊ុន ByteDance ហេតុនេះហើយបានធ្វើឲ្យទីក្រុងប៉េកាំងមានការព្រួយបារម្ភ។

from: https://tnaot.com/km/m/detail/article/9561066