Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្រុក Si Racha កំពុងធ្វើយុទ្ធនាការប្រឆាំងការរីករាលដាលនៃជំងឹគ្រុនឈាម

​ស្រុក​ Si Racha ​នៃខេត្ត​ Chonburi​ ប្រទេសថៃកំពុងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ព្រមទាំង​បាញ់ផ្សែងភ្លើងដើម្បីជួយការពារកុំឱ្យមូសខ្លា​បន្តពូជបានទៀត បន្ទាប់ពី​អ្នកកើតជំងឺគ្រុនឈាមសរុបនៅក្នុងស្រុក​ចំនួន ៥០៩នាក់ និងមានអ្នកស្លាប់ចំនួនម្នាក់​។

នៅទូទាំងប្រទេសថៃមាន​អ្នកកើតជំងឺគ្រុនឈាមសរុបចំនួន  ២៥ ៧០៨ នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៥នាក់ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។  មន្ត្រីផ្នែកសុខភាពសាធារណៈនិងបរិស្ថាននៃសង្កាត់  Khao Kansong ​ក្នុង​​ស្រុក Si Racha កាលពីម្សិលមិញ បានប្រើម៉ាស៊ីន​បាញ់ផ្សែងដើម្បីជួយកម្ចាត់តំបន់​បន្តពូជនិងជាជម្រកសត្វមូស។ ពួកគេក៏បានអប់រំប្រជាជនក្នុងស្រុកអំពីជំងឺគ្រុនឈាមនិងវិធីការពារខ្លួនផងដែរ។ នេះរាប់បញ្ចូលទាំងវិធានការដូចជាការប្រើប្រាស់ថ្នាំបាញ់មូស និងកំណត់ប្រភពទឹកតូចៗជុំវិញផ្ទះដែលមូសអាចបង្កាត់ពូជបាន។

មន្រ្តីផ្នែកសុខាភិបាលនិងបរិស្ថានស្រុក Si Racha ​បានមានប្រសាសន៍ថា​ ជំងឺគ្រុនឈាមគឺជាជំងឺមានហានិភ័យចំពោះសុខភាព​យ៉ាងខ្លាំងចំពោះប្រជាជនថៃ​ទូទាំងប្រទេស​ ហើយឆ្នាំនេះគេសង្កេតឃើញថាមាន​ចំនួនកើនឡើងយ៉ាងខ្លាំង៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9560992