Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុផលសំខាន់ៗទាំង ៧ ដែលអ្នកចាំបាច់ត្រូវហាត់ប្រាណ(មិនមែនដើម្បីតែសម្រករាងមួយមុខនោះទេ)

មនុស្សសម័យនេះឃើញថាចូលចិត្តហាត់ប្រាណហើយភាគច្រើនពួកគេហាត់ដើម្បីយករាងឬសម្រកទំងន់ផ្សេងៗ។ ប៉ុន្តែអ្នកមិនដឹងទេថាការហាត់ប្រាណមិនត្រឹមតែជួយសម្រករាងដែលអ្នកចង់បាននោះទេតែវាមានអត្ថប្រយោជន៏លើសលប់ដែលអ្នកអានហើយប្រាកដជាដឹងថាការហាត់ប្រាណសំខាន់កម្រិតណា។

១. អ្នកនឹងមានអារម្មណ៍ថាធូស្រាល៖ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍មិនល្អ ការហាត់ប្រាណនឹងធ្វើឲ្យអ្នកជួយបញ្ចេញនូវសារធាតុមិនល្អហើយក្រោយពីបញ្ចេញសារធាតុមិនល្អតាមរយៈញើសមកអារម្មណ៍អ្នកនឹងបានប្រសើរឡើងវិញ។

២. ជួយបំបាត់ភាពស្ត្រេស៖ក្រៅពីរីករាយនឹងការហាត់ប្រាណដោយអរម៉ូន endorphin កម្រិតស្ត្រេសរបស់អ្នកក៏នឹងថយចុះដែរ។ ការហាត់ប្រាណក៏ជួយជម្រុញការផលិត Norepinephrine របស់រាងកាយអ្នកដែលជួយខួរក្បាលអ្នកទប់ទល់នឹងស្ថានភាពស្ត្រេស។

៣. អ្នកនឹងគេងបានលក់ស្រួល៖ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អមួយដើម្បីបានសម្រាកនិងបន្ធូរអារម្មណ៍បន្ទាប់ពីធ្វើការពេញមួយថ្ងៃរួចមក។ ការហាត់ប្រាណពេលព្រឹកអាចផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃខណៈពេលដែលការហាត់ប្រាណពេលល្ងាចអាចក្លាយជាថ្នាំងងុយគេង។

៤. វាជម្រុញឲ្យខួរក្បាលអ្នកមានការច្នៃប្រឌិតច្រើនជាងមុន៖ប្រសិនបើអ្នកជាវិចិត្រករ,អ្នកឌីហ្សាញឬអ្នកជាមនុស្សដែលប្រើខួរក្បាលច្រើន បើភ្លាមៗអ្នកនឹកឃើញធ្វើអ្វីមិនចេញទេអ្នកអាចសម្រាកហាត់ប្រាណបន្តិចនោះវាដូចជាធ្វើឲ្យខួរក្បាលរបស់អ្នកបង្កើនភាពស្រស់ថ្លាផងដែរ។ ថាមពលខួរក្បាលរបស់អ្នកនឹងទទួលបានការជំរុញឲ្យមានសុខភាពល្អយ៉ាងហោចណាស់ពី 2 ទៅ 3 ម៉ោងបន្ទាប់ពីហាត់ប្រាណ។ 

៥. អ្នកនឹងកាន់តែមានទំនុកចិត្តជាងមុន៖ទោះបីជាអ្នកទើបតែចាប់ផ្តើមហាត់ប្រាណរយៈពេលខ្លីត្រឹមតែពីរទៅបីសប្តាហ៍ក៏ដោយក៏វាបានជួយធ្វើឲ្យអ្នកបង្កើនការស្រលាញ់និងមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើនជាងមុនថែមទៀត។

៦. អ្នកនឹងចូលចិត្តចេញទៅក្រៅច្រើនជាងមុន៖ការធ្វើលំហាត់ប្រាណនៅខាងក្រៅគឺជារឿងល្អបំផុត។ ប្រសិនបើអ្នកជ្រើសរើសការរត់នៅទីវាលមិនត្រឹមតែអ្នកនឹងទទួលបាននូវពន្លឺព្រះអាទិត្យនិងខ្យល់បរិសុទ្ធប៉ុណ្ណោះទេប៉ុន្តែអ្នកក៏នឹងស្វែងរកនៅតាមដងផ្លូវឧទ្យាននិងតំបន់កំសាន្តជាច្រើនដែលធ្វើឲ្យអ្នកកាន់តែស្រស់ថ្លា។ ការភ្ជាប់ជាមួយធម្មជាតិនឹងធ្វើអោយអារម្មណ៍និងសុខភាពរបស់អ្នកប្រសើរឡើងផងដែរ។ វាជាប្រភេទនៃការព្យាបាលដ៏ល្អបំផុត!

៧. វានឹងជួយបង្កើនថាមពលខួរក្បាលរបស់អ្នក៖វាជាការបង្កើតណឺរ៉ូននៅក្នុងខួរក្បាលរបស់យើង។ កាលពីមុនអ្នកវិទ្យាសាស្ត្រជឿជាក់ថានៅពេលដែលខួរក្បាលត្រូវបានបង្កើតឡើងនៅពេល neurogenesis ឈប់ហើយនៅពេលយើងកាន់តែចាស់មុខងារខួរក្បាលនិងសមត្ថភាពយល់ដឹងកាន់តែអាក្រក់ទៅៗ។ វាហាក់ដូចជាមិនពិតនោះទេ! Neurogenesis ពិតជាបន្តពេញមួយជីវិតរបស់យើងហើយវិធីមួយដើម្បីជួយឲ្យខួរក្បាលបង្កើតជាកោសិកាប្រសាទគឺការធ្វើលំហាត់ប្រាណ! វាមានសារៈសំខាន់ជាពិសេសនៅពេលដែលយើងកាន់តែចាស់កំរិតថាមពលរបស់យើងធ្លាក់ចុះហើយខួរក្បាលប្រែជាស្រពិចស្រពិល។ ប្រសិនបើអ្នកចង់ប្រុងប្រយ័ត្នខ្ពស់មានការចងចាំនិងមុខងារនៃការយល់ដឹងកាន់តែប្រសើរជាទូទៅ ការធ្វើលំហាត់ប្រាណគឺជាមធ្យោបាយដោះស្រាយដ៏ល្អបំផុត៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9560923