ប្រទេសលីបង់ ៖ រដ្ឋាភិបាលលីបង់ កាលពីថ្ងៃទី៥សីហា បានចេញការប្រកាសអាសន្ននៅក្រុងបេរូត សម្រាប់រយៈពេល២សប្ដាហ៍ ខណៈតុល្យការនៃការផ្ទុះក្នុងកំពង់ផែក្រុងនេះ អ្នកបាត់បង់ជីវិតកើនដល់១៣៥នាក់ និងអ្នករបួសមានជាង៥.០០០នាក់។ ក្នុងចំណោមអ្នកបាត់បង់ជីវិតមានជនជាតិបារាំងម្នាក់ ហើយជនជាតិបារាំង២១នាក់ស្ថិតក្នុងចំណោមអ្នករបួស។
ការផ្ទុះដ៏ខ្លាំង២កើតមានកក្រើករដ្ឋធានីលីបង់ បណ្ដាលឲ្យមានការខូតខាតដ៏មហាសាលក្នុងទីក្រុងនោះ។ រដ្ឋមន្ត្រីសុខាភិបាលលីបង់លោកហាម៉ាដហាសាន់ប្រកាសថា រហូតមកទល់ពេលនេះ ការផ្ទុះបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត១៣៥នាក់និងរបួសជាង៥.០០០នាក់។ ការប្រកាសអាសន្នត្រូវស្ថិតក្រោមការត្រួតពិនិត្យ របស់កងទ័ពលីបង់ដែលនឹងធានាសន្តិសុខនៅក្នុងក្រុង។
ព័ត៌មានដំបូងៗលាតត្រដាងថា សារធាតុផ្ទុះនីត្រាតអាម៉ូនីញ៉ូម ដែលស្តុកចាប់តាំងពីឆ្នាំ២០១៤មក ក្នុងឃ្លាំងលេខ១២នៃកំពង់ផែក្រុងបេរូតជាប្រភពនៃការផ្ទុះ។ អាជ្ញាធរបានសម្រេចចាប់ខ្លួនបណ្ដាអ្នកទទួលខុសត្រូវកំពង់ផែ ដែលដឹងនិងអនុញ្ញាតឲ្យស្តុកគ្រឿងផ្ទុះជាង២.៧៥០តោននោះនៅក្នុងកំពង់ផែ ក្នុងឃ្លាំងស្ថិតនៅក្បែរបណ្ដាសង្កាត់មានមនុស្សច្រើនកុះករ។ ដោយសារកំពង់ផែក្រុងបេរូតរងការបំផ្លាញធ្ងន់ធ្ងរបំផុត រដ្ឋាភិបាលស្នើដល់ក្រសួងសាធារណៈការ ឲ្យធានាសន្តិសុខដល់សកម្មភាពនាំចូលនាំចេញ នៅឯកំពង់ផែក្រុងទ្រីប៉ូលី។
ប្រធានាធិបតិលីបង់លោកMACHAEL AOUNប្រកាសពីការបញ្ចេញប្រាក់១០០ពាន់លានលីហ្វ្រលីបង់ ប្រមាណជា៥៥លានអឺរ៉ូ សម្រាប់ជាជំនួយបន្ទាន់ ខណៈប្រទេសលីបង់ កំពុងស្ថិតរួចហើយក្នុងការបាក់ស្រុតខ្លាំងនៃសេដ្ឋកិច្ចពុំធ្លាប់មានពីមុនមក ហើយបណ្ដាមន្ទីរពេទ្យ មានអ្នករបួសពេញណែនស្រាប់់ដោយសារការឆ្លងរាលដាលនៃវីរុសCOVID-19។ ចំណែកជំនួយអន្តរជាតិពិសេសមកពីគុយវ៉ែត បារាំង អេហ្ស៊ីប ក្រិកឬកាតា បានចាប់ផ្ដើមបញ្ជូនមកដល់លីបង់ហើយកាលពីថ្ងៃទី៥សីហា។ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រហូតដល់អ៊ីស្រាអ៊ីលទោះបីជាសត្រូវនឹងលីបង់ ក៏បញ្ជូនជំនួយមកដែរ។
ការខូចខាតដោយសារការផ្ទុះដ៏ខ្លាំងបំផុត២ កាលយប់ថ្ងៃទី៤សីហាការបំផ្លាញលាតសន្ធឹងដល់ពាក់កណ្ដាលទីក្រុងបេរូត បណ្ដាលឲ្យមនុស្សប្រមាណ៣០០.០០០នាក់បាត់បង់ទីជម្រក។ ការខូតខាតក្នុងទីក្រុងបេរូតបើតាមអភិបាលក្រុងនោះថា មានទំហំជាប្រាក់ប្រមាណជា៣ពាន់លានដុល្លារ។
អភិបាលក្រុងលោកម៉ាវ៉ានអាប់ប៊ូតវាយតម្លៃការខូតខាតថា មានប្រមាណជា៣ពាន់លានដុល្លារ។ ការខូចខាតលាតសន្ធឹងដល់ជិតពាក់កណ្ដាលក្រុងបេរូត។ ទីក្រុងនោះជិតពាក់កណ្ដាលរងការបំផ្លាញឬរងការខូតខាត។ មនុស្សរវាងពី២៥០.០០០ទៅ៣០០.០០០នាក់ កំពុងបាត់បង់ផ្ទះសម្បែង៕ ផ្តលសិទ្ធដោយ៖ កោះសន្តិភាព