រថយន្តដឹកទំនិញកង់ ១៨ មួយគ្រឿងបានក្រឡាប់នៅទីក្រុង pattaya កាលពីព្រឹកមិញ បានធ្វើឱ្យបុរសវ័យ ៣០ឆ្នាំម្នាក់រងរបួស ប៉ុន្តែកូនប្រុសរបស់គាត់អាយុ ១៥ ឆ្នាំមិនមានរបួសអ្វីទេ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រនៅចំណុចប្រសព្វផ្លូវ Krating Lai នៃស្រុក Nongprue ។ ហេតុការណ៍នេះកើតឡើងក្រោយពេលដែលជនរងគ្រោះនិងកូនប្រុសត្រឡប់មកពីដឹកទំនិញឱ្យគេវិញ ហើយមានគោលដៅត្រឡប់ទៅស្រុក Nong Khae នៃខេត្ត Saraburi។ ជនរងគ្រោះមានឈ្មោះថា Pornthiva Chaparom អាយុ ៣០ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួលសម្រាកព្យាបាល ចំណែកកូនប្រុសរបស់គេឈ្មោះ Rattaphum Sompong អាយុ ១៥ឆ្នាំ ពុំមានរងរបួសអ្វីទេ។
ប៉ូលិសស្រុក Nongprue កំពុងស៊ើបអង្កេតចំពោះឧប្បត្តិហេតុមួយនេះតាមរយៈការមើលកាមេរ៉ាសុវត្ថិភាព។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news