Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពៅ លី​ដា ប្រាប់​មូលហេតុ​ដែល​បាត់​មុខ​​ពី​ការ​សម្តែង​ភាពយន្ត

រាជធានី​ភ្នំពេញ ៖ តារ​សម្តែង​នាង ពៅ លី​ដា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​បាត់​វត្តមាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ទាំងស្រុង ក្នុង​ពេល​ដែល​តារា​ថ្មី​ៗ​កំពុង​តែ​ប្រជែង​គ្នា​ចាប់​យក​តំណែង​ជា​តួឯក​​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​រូប​នាង និង​តារា​ចាស់​ៗ​មួយ​ចំនួន​ទៀត​ក៏​បាន​បាត់​មុខ​ដូច​គ្នា​។

យ៉ាងណា ពៅ លី​ដា បាន​ចេញ​មុខ​អះអាង​ទទួលស្គាល់​ពី​ការ​បាត់​មុខ​ពី​ការ​សម្តែង​ភាពយន្ត​មួយ​រយៈ​ចុង​ក្រោយ​នេះ​ពិតប្រាកដ​មែន តែ​នាង​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សម្តែង​នេះ​ឡើយ ពោល​គឺ​នាង​នៅ​បន្ត​បង្ហាញមុខ​ឡើង​ទូរទស្សន៍​នានា​ដដែល ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយ​ចំនួន ទើប​ធ្វើ​ឲ្យ​សម្រេច​ផ្អាក​ការ​សម្តែង​មួយ​រយៈ​។ តារា​សម្តែង​សប្បុរ​ស្រអែម​ស្រស់​នាង ពៅ លី​ដា បាន​អះអាង​ថា មួយ​រយៈ​នេះ​នាង​បាន​អាក់​ខាន​មិនបាន​សម្តែង​ភាពយន្ត​ថ្មី​ៗ​ឡើយ ដោយសារ​នាង​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​នោះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាង​មិន​ទាន់​ហ៊ាន​ទទួលយក​ការ​សម្តែង​ភាពយន្ត​។ នាង​បញ្ជាក់​ថា កន្លង​មក មាន​ផលិតកម្ម​មួយ​ចំនួន​នៅ​តែ​ទាក់ទង​ឲ្យ​រូប​នាង​សម្តែង​ជា​ធម្មតា ប៉ុន្តែ​ដោយសារ​តែ​ភាពយន្ត​ដែល​នាង​សម្តែង​នោះ​ជា​រឿងបុរាណ ហើយ​រូប​នាង​បាន​ដាក់​គៀប​ធ្មេញ​ដែក​មិន​អាច​ត្រូវ​នឹង​សាច់​រឿង​ទាំងនោះ ទើប​នាង​ខក​ខានមិនបាន​សម្តែង​។ ពៅ លី​ដា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មាន​ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ​នាង​មិនសូវ​ជា​បាន​សម្តែង គឺ​នាង​ត្រូវ​ដកឃ្លា​ពេលទំនេរ​ចុង​ស​ប្តា​ហ៍ គឺ​នាង​ត្រូវ​ដាំ​ដុះ​ដំណាំ​ផ្លែ​ឈើ​នៅ​លើ​ផ្ទៃដី​ដែល​នាង​បាន​ទិញ​នៅ​ខេត្តពោធិ៍សាត់ ដើម្បី​បង្កបង្កើន​ផល ក្រៅពី​ការងារ​សិល្បៈ​។

នាង​ថា បច្ចុប្បន្ន​នាង​ក៏​មានការ​មមាញឹក​ផង​ដែរ ព្រោះ​ក្រៅពី​ការងារ​នៅ​ភ្នំពេញ គឺ​រាល់ថ្ងៃ​សៅរ៍ នាង​នឹង​គ្រួសារ​ត្រូវ​ចុះ​ទៅ​កើត ដើម្បី​ដាំ​ដំណាំ​ផ្សេង​ៗ ខណៈ​ពេល​ដែល​នាង​ក៏​មិន​ចង់​ចោល​ឱកាស​នៃ​ការ​ធ្វើ​ចំការ​បន្ទាប់បន្សំ ក្រៅពី​ការងារ​សិល្បៈ​នេះ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង ពៅ លី​ដា ត្រូវ​បាន​ថត​បញ្ចប់​នូវ​រឿង​ភាគ​ចុង​ក្រោយ គឺ​រឿង «​ក្រមុំ​ឆ្នាស់ ប៉ះ​មេស្រុក​ឆ្នើម​» ដែល​បាន​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​នោះ​មក​នាង​ហាក់​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត​ភាគ​បន្ថែម​ទៀត​ឡើយ ពោល​គឺ​នាង​បាន​ត្រឹម​បង្ហាញមុខ​ចូលរួម​លេង​កំសាន្ត​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយទូរទស្សន៍​នានា​ប៉ុណ្ណោះ​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9560881