ចិនប្រជុំបន្ទាន់រៀបចំឃ្លាំងស្ដុកសារធាតុគឺមី ក្រោយហេតុការណ៍ផ្ទុះកំពង់ផែក្រុងបេរូតនៃប្រទេសលីបង់
យោងតាមការផ្សាយរបស់គេហទំព័រស៊ីងហួរបានឲ្យដឹកថា ក្រោយហេតុការណ៍ផ្ទុះកំពង់ផែក្រុងបេរូតនៃប្រទេសលីបង់ ការិយាល័យគណៈកម្មាធិការជាតិ និងផ្នែកគ្រប់គ្រងសន្តិសុខបន្ទាន់នៃប្រទេសចិនបានបើកការពិនិត និងរៀបចំឃ្លាំងស្ដុកសារធាតុគឺមីគ្រោះថ្នាក់នៅទូទាំងប្រទេសចិន។
អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងសន្តិសុខបន្ទាន់បានបញ្ជាក់ថា ប្រទេសចិននាសព្វថ្ងៃគឺជាប្រទេសដែលប្រើប្រាស់សារធាតុគីមីច្រើនបំផុតក្នុងចំណោមប្រទេសធំៗលើពិភពលោក ហើយគ្រឿងសារធាតុគីមីទាំងនេះមានស្ថិតនៅកំពង់ផែ ឃ្លាំងកំពង់ផែ ឃ្លាំងស្ដុកទំនិញ និងទីតាំងគំនរស្ដុងទំនិញ និងរថយន្ដដឹកសារធាតុគីមី ទូកដឹកទំនិញ។ល។ ដែលទាំងនេះជាហេតុបានបង្ករឲ្យប្រឈមនឹងបញ្ហាគ្រោះថ្នាក់កើនឡើងជាបន្ដបន្ទាប់ រីឯហេតុការណ៍ផ្ទុះកំពង់ផែក្រុងបេរូតនៃប្រទេសលីបង់បានធ្វើឲ្យយើងភ្ញាក់ស្មារតីអំពីគ្រោះថ្នាក់មួយនេះ។
គាត់បានបន្ដថា យើងត្រូវធ្វើការពិនិត រៀបចំសុវត្ថិភាពដ៏សំខាន់នេះទៅលើទីតាំងទូទាំងប្រទេសដែលមានដូចជា កំពង់ផែ ឃ្លាំងកំពង់ផែ ឃ្លាំងស្ដុកទំនិញ និងទីតាំងគំនរស្ដុងទំនិញ ដោយត្រូវមានប្រព័ន្ធកាត់បន្ថយកំដៅ មានខ្បល់ចេញចូលល្អ និងវិធានការការពារឲ្យវត្ថុងាយឆេះនេះស្ថិតនៅឆ្ងាយពីវត្ថុធាតុក្ដៅដែលងាយបណ្ដាយឲ្យឆាបឆេះ បំរាមការដឹកជញ្ជូនលើសចំណុះ ហាមដាក់សារធាតុគ្រោះថ្នាក់ដែលមានប្រភេទខុសគ្នាចូលឃ្លាំងតែមួយ ហើយត្រូវមានប្រព័ន្ធបាញ់ទឹកបញ្ចុះកំដៅ ប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធអគ្គីភ័យ ។
ក្រសួងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធនានាត្រូវធ្វើការត្រួតពិនិត្យទៅលើកំពង់ផែ គំនរឃ្លាំងស្ដុកទំនិញ ប្រសិនប្រទះឃើញបញ្ហាសុវត្ថិភាពមិនត្រឹមត្រូវ ស្ដុកទំនិញលើសចំណុះ ស្ដុកទំនិញសារធាតុគីមីលាយលំចូលគ្នាក្នុងឃ្លាំងតែមួយ ។ល។ ទង្វើទាំងនេះគឺត្រូវតែពិន័យទៅលើទីតាំង ព្រមទាំងតម្រូវឲ្យទីតាំងទាំងនោះកែតម្រូវអោយល្អវិញ។
នាថ្ងៃទី៤ ខែសីហា ហេតុការណ៍ផ្ទុះកំពង់ផែក្រុងបេរូតនៃប្រទេសលីបង់ធ្វើឲ្យខូចខាតគិតជាទឹកប្រាក់ស្នើនឹង ៣ពាន់លានដុល្លារ ហើយពលរដ្ឋ៣០ម៉ឺននាក់គ្មានជម្រក។
នៅប្រទេសលីបង់ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ក្រោយហេតុការណ៍ផ្ទុះដ៏សម្បើមនៅកំពង់ផែក្រុងបេរូត បណ្តាលឱ្យមនុស្សស្លាប់ កើនឡើង ដល់ប្រមាណ១០០នាក់ ហើយអ្នករបួស ប្រហែលជា ៤ ០០០ពាន់។ នេះបើតាមអង្គការកាកបាទក្រហមលីបង់ ហើយនិងថាកំពុងតែបន្តរកមនុស្សបាត់ខ្លួនច្រើននាក់ទៀត។ ទំហំខូចខាតមានធំធេងណាស់ ដែលបណ្តាប្រទេសអន្តរជាតិ កំពុងតែចូលរួមរំលែកទុក្ខ និងស្នើសុំផ្តល់ជំនួយជាបន្ទាន់ដល់ លីបង់។
ការផ្ទុះដ៏សោកនាដកម្មនេះ កើតឡើងនៅម៉ោងជាង៦ល្ងាចថ្ងៃអង្គារ ម៉ោងនៅលីបង់។ ការផ្ទុះមានពីរលើកផ្ទួនគ្នា បង្កជាភ្លើងផ្សែងពេញអាកាស ចំហាយផ្ទុះបង្កឱ្យបែកបាក់រលំអគារដែលនៅក្បែរ កញ្ចក់ឡាន កញ្ចក់ផ្ទះនៅជិតៗនោះ បែករាយបាយធ្លាក់ពេញដី។ តាមវិទ្យាស្ថានខាងភូមិសាស្ត្ររបស់អាមេរិក, កម្រិតផ្ទុះគឺធំសម្បើមណាស់ ព្រោះថា សំឡេង និងកម្រិតរញ្ជួយ មានចម្ងាយដល់ ១៦០ ទៅ២០០គីឡូម៉ែត្រ ដល់ កោះ-ប្រទេស Chypre ។ កម្រិតរញ្ជួយ ទំហំស្មើនឹង៣,៣ ឯណោះ ស្ទើរតែស្មើការរញ្ជួយដីមួយដែរ។
ការខូចខាតប៉ះពាល់ច្រើនគីឡូម៉ែត្រនៅជុំវិញកន្លែងកើតហេតុ។ ភ្លើងឆេះដល់ទៅប្រហែលបីម៉ោង ទើបគេពន្លត់ចប់។ ចំនួនអ្នកស្លាប់និងរបួស បាត់ខ្លួន គេរាប់ឃើញចេះតែកើនឡើង។ អង្គការសហប្រជាជាតិប្រចាំនៅលីបង់ បញ្ជាក់ថា មានក្រុមកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ រងរបួសដែរ ព្រោះនាវារបស់ពួកគេ ចតនៅជិតកន្លែងផ្ទុះ។ ក្រុងប៊ែរឡាំង ថាបុគ្គលិកមួយចំនួន របស់ស្ថានទូតអាល្លឺម៉ង់ ក៏រងរបួស។ អគ្គលេខាបក្សនយោបាយលីបង់ម្នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះដែរ។
អភិបាលក្រុងបេរូត ដែលបញ្ជាក់ប្រាប់កាសែតបារាំងនៅថ្ងៃពុធ ថាទំហំនៃការខូតខាត អាចស្មើនឹងច្រើនជាង ៣ពាន់លានដុល្លារ អាមេរិក។ ពេលនេះ វាធ្វើឱ្យប្រជាពលរដ្ឋលីបង់ ប្រមាណ ៣០ម៉ឺននាក់ គ្មានជម្រកស្នាក់នៅ ។